កម្ពុជាកំណត់គោលការណ៍ក្លិបចំនួន៤ មានកៅអីក្នុងការប្រកួតពានបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

2026/01/29 07:20:37 pm        196

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងស្ដីពីគោលការណ៍កំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូល​រួមការប្រកួតបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧ ដោយមានបេក្ខភាព ៤ក្លិប ដែលនឹង​ទទួល​បាន​កៅ​អី​ចូល​រួម​ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃពុធកន្លងទៅ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានសម្រេចក្នុងការកំណត់គោលការណ៍ ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួម​ការ​ប្រកួត​ដែល​រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោ​យ​ផ្អែក​សំខាន់​លើ​ចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និង​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបាន​បំពេញ​អាជ្ញា​បណ្ណ​ក្លិប​អន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ រួមមាន៖

១-ក្លិប​ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។

២-ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។

៣-ក្លិបដែលទទួលបានជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦។

៤-ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។

ទន្ទឹម​ជាមួយគ្នាដែរ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជា នឹងទទួលកូតាក្លិបបន្ថែមចំនួន ១ក្លិបទៀត ។ ដូច្នេះ​គោល​ការណ៍​កំណត់ក្លិបបាល់ទាត់ ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចបានបញ្ជាក់ និ​ង​ស្រប​ទៅតា​មបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។

គួរដឹងថា សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ក្នុងចំណោមពានធំៗរៀបចំដោយ AFC កម្ពុជា បាន​ទទួល ១កៅអីកន្លះ ឬស្មើនឹង ២ក្រុម សម្រាប់ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ឆ្នាំ​២០២៦​/២៧ (AFC Champions League Two ឆ្នាំ២០២៦/២៧ ពោលគឺក្រុមជើងឯកលីគ ត្រូវលេង​វគ្គ​ចែកពូល និងជើងឯករងលីគ ត្រូវលេងវគ្គជម្រុះ បន្ទាប់ពីចំណាត់ថ្នាក់លីគកំពូលកម្ពុជា បាន​ឡើង​ទៅ​ឈ​រ​លេខ​រៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ AFC Club Competitions Ranking 2024//25 ក្រោយ​ពី​ក្លិប​ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25។

ក្រឡេក​មក​ចាប់អារម្មណ៍ការប្រកួត AFC Challenge League រដូវកាលឆ្នាំ២០២៥/២៦ នេះវិញ កម្ពុជា​មាន​បេក្ខភាព ២ក្រុមចូលរួមការប្រកួតក្របខណ្ឌពានរង្វាន់ទី៣ ទ្វីបអាស៊ីនេះផងដែរ រួមមានព្រះខ័ន​រាជ​ស្វាយ​រៀង ​និងភ្នំពេញក្រោន ដែលគ្រោងនឹងត្រូវជួបគ្នា ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាខែមីនាខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        130
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        143
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm