ភាពតានតឹងអន្តោប្រវេសន៍អាមេរិក ឡើងកម្ដៅជាថ្មី ខណៈលោក Trump ព្រមានកុំឱ្យប្រលែងលេងជាមួយភ្លើង

2026/01/29 09:06:03 pm        124

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានអភិបាលក្រុង Minneapolis លោក Jacob Frey កាលពីថ្ងៃពុធ (២៨ មករា) ថា អភិបាលក្រុងរូបនេះកំពុងតែ «ប្រលែងលេងជាមួយភ្លើងហើយ» ដោយសារតែការទទូចថា នគរបាលមូលដ្ឋាននឹងមិនអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធនោះទេ រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរូបនេះបង្ហាញពីបំណង «បន្ធូរបន្ថយភាពតានតឹងបន្តិចបន្តួច» នៅក្នុងទីក្រុងនេះ។

ស្របពេលសញ្ញាមិនទៀតទាត់ពីសេតវិមាន ភាពតានតឹងនៅតែខ្ពស់ខ្លាំងនៅក្នុងទីក្រុង Minneapolis ជាទីដែលអ្នកសង្កេតការណ៍ និងសកម្មជនបាននិយាយថា ការឆ្មក់បង្រ្កាបដើម្បីនិរទេសជនអន្តោប្រវេសន៍ ដែលធ្វើឡើងដោយយុទ្ធនាការអន្តោប្រវេសន៍របស់លោក Trump មិនបានថមថយទេ ប៉ុន្តែហាក់ដូចជាដាក់គោលដៅខ្លាំងជាងមុនទៅទៀត។

ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបង្ហាញវោហាសាស្រ្តបែបផ្សះផ្សា លោក Trump បានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃពុធ ដោយស្តីបន្ទោសលោក Frey ចំពោះការបញ្ជាក់ជាថ្មីពីជំហររបស់ថ្នាក់ដឹកនាំក្នុងតំបន់ ដែលថា ទីក្រុងនេះនឹងមិនអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក Trump បានសរសេរថា៖ «ចូរអ្នកផ្ទៃក្នុងពន្យល់ប្រាប់លោក Frey ផងថា សេចក្តីថ្លែងការណ៍នេះគឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយថា លោក Frey កំពុងតែប្រលែងលេងជាមួយភ្លើងហើយ!»។

ជាការឆ្លើយតប លោក Frey បានសរសេរលើបណ្តាញសង្គមថា «ការងាររបស់នគរបាលក្រុងគឺរក្សាសុវត្ថិភាពជូនប្រជាជន មិនមែនអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហព័ន្ធនោះទេ»។ សង្រ្គាមពាក្យសម្ដីជាថ្មីនេះ បានកើតឡើងស្របពេលទីក្រុង Minneapolis ត្រូវបានរង្គោះរង្គើដោយការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងភ្នាក់ងារអន្តោប្រវេសន៍ ហើយបាតុកម្មបានរីករាលដាលដល់ទីក្រុងធំៗ និងតូចៗទូទាំងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm