រដ្ឋាភិបាលកម្ពុជានៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំលើវិស័យសកម្មភាពមីន និងជំរុញ​សកម្មភាព​មីន​មនុស្ស​ធម៌ ទោះបីមានបញ្ហាប្រឈមដែលនៅសេសសល់

2026/01/29 09:33:24 pm        241

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួម​ជា​មួយ លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បាន​អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុម​ប្រឹក្សា​ភិបាល​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី៥ (CfR5)– សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងតាមប្រព័ន្ធអនឡាញ ដោយមានការ​អញ្ជើញ​ចូលរួ​ម​ពី​តំណាងស្ថានទូតលុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងតំណាងមូលនិធិជនពិការ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសកម្មភាពមីននៅកម្ពុជាបន្តការពារអាយុជីវិត ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងបើកឱកាសសម្រាប់ការអភិវឌ្ឍ។ ឯកឧត្តម បន្តទៀតថា ការរួមចំណែកនេះផងដែរ នឹងបញ្ជូនសញ្ញាដ៏រឹងមាំនៃសាមគ្គីភាពអន្តរជាតិជាមួយនឹងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ខណៈពេលដែលប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើនទសវត្សរ៍កន្លងមក ផលប៉ះពាល់ដែលនៅសេសសល់ កាន់តែមានភាពស្មុគស្មាញខ្លាំង ហើយផ្ទៃដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ ភាពតានតឹងនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កើតបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងទាមទារឱ្យបង្កើនប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីនក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ។ ការប្តេជ្ញាចិត្តរបស់សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិស័យសកម្មភាពមីន នៅតែឈរជើងយ៉ាងរឹងមាំជាអាទិភាពជាតិក្នុងការគាំទ្រសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមជាដើម។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ UNDP លុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានបន្តភាពជាដៃគូ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអាទិភាពសកម្មភាពមីន និងរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        141
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm