លោក RUBIO៖ អាមេរិកចង់ឃើញការផ្លាស់ប្តូរអំណាចនៅគុយបា ប៉ុន្តែមិនដោះស្រាយបញ្ហានេះដោយផ្ទាល់ទេ

2026/01/29 02:51:29 pm        73

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកចង់ឃើញការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសគុយបា ប៉ុន្តែខ្លួននឹងមិនដោះស្រាយបញ្ហាប្តូរបបនៅទីនោះទេដោយផ្ទាល់ទេ។

លោកបានថ្លែងនៅក្នុងសវនាការមួយនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា៖«យើងចង់ឃើញរបបនៅទីនោះ ផ្លាស់ប្តូរ។ យើងចង់ឲ្យវាផ្លាស់ប្តូរ ប៉ុន្តែវាមិនមានន័យថា យើងនឹងធ្វើការផ្លាស់ប្តូរនោះទេ»។

បន្ទាប់ពីប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយច្រើនដងរួចមកហើយថា រចនាសម្ព័ន្ធរដ្ឋនៅក្នុងប្រទេសគុយបា អាចនឹងដួលរលំ។

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយថា ទីក្រុងឡាហាវ៉ាន់ មិនមានការសហការជាមួយទីក្រុងវ៉ាស៊ីនតោនទេ លើកលែងតែទំនាក់ទំនងបច្ចេកទេសលើបញ្ហាអន្តោប្រវេសន៍ ប៉ុន្តែនៅតែត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏ម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវ។ យោងតាមប្រធានាធិបតី ការសន្ទនាបែបនេះអាចធ្វើទៅបាន ដោយផ្អែកលើសមភាពអធិបតេយ្យភាព ការគោរពគ្នាទៅវិញទៅមក គោលការណ៍នៃច្បាប់អន្តរជាតិ និងផលប្រយោជន៍ទៅវិញទៅមក ដោយគ្មានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងដោយការគោរពយ៉ាងពេញលេញពីសហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់ប្រទេសគុយបា។

នៅថ្ងៃទី ០៣ ខែមករា សហរដ្ឋអាមេរិក បានវាយប្រហារទីតាំងស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស ចាប់ខ្លួនលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ( Nicolas Maduro) និងភរិយារបស់លោក ហើយនាំខ្លួនពួកគេទៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី ០៥ ខែមករា ពួកគេបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយបានសារភាពថាមិនមានទោស៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនជាប់ទណ្ឌកម្ម Lukoil របស់រុស្ស៊ី យល់ព្រមលក់ទ្រព្យសកម្មអន្តរជាតិទៅឲ្យ Carlyle Group របស់អាមេរិក
2026/01/29 05:37:44 pm        1
នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកអ្នកស្រុកដែលតវ៉ាការរុះរើផ្ទះបណ្តែតទឹក Makoko នៅនីហ្សេរីយ៉ា
2026/01/29 05:35:52 pm        1
សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយស្បៀងអាហារ ដល់ប្រទេសសូម៉ាលី
2026/01/29 05:34:01 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនជាប់ទណ្ឌកម្ម Lukoil របស់រុស្ស៊ី យល់ព្រមលក់ទ្រព្យសកម្មអន្តរជាតិទៅឲ្យ Carlyle Group របស់អាមេរិក

2026/01/29 05:37:44 pm
​នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកអ្នកស្រុកដែលតវ៉ាការរុះរើផ្ទះបណ្តែតទឹក Makoko នៅនីហ្សេរីយ៉ា
2026/01/29 05:35:52 pm
​សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយស្បៀងអាហារ ដល់ប្រទេសសូម៉ាលី
2026/01/29 05:34:01 pm
​មេដឹកនាំអាមេល្លឺម៉ង់៖ ពិភពលោកមានមូលដ្ឋានផ្អែកលើច្បាប់មិនទាន់ស្លាប់ទេ ទោះជួបព្យុះភ្លៀងក្ដី
2026/01/29 05:32:16 pm
​អ៊ីស្រាអែលបង្កើនការបណ្តេញជនប៉ាឡេស្ទីនចេញពីតំបន់ហ្សេរុយសាឡឹមខាងកើត
2026/01/29 05:30:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/28 01:34:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am