ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ERDOGAN ស្នើទៅលោក TRUMP ឲ្យរៀបចំកិច្ចប្រជុំកំពូលត្រីភាគីស្តីពីអ៊ីរ៉ង់

2026/01/29 10:10:40 pm        158

សារព័ត៌មានគាំទ្ររដ្ឋាភិបាលទួរគី Hurriyet បានរាយការណ៍ថា លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានទាក់ទងសមភាគីអាមេរិករបស់ខ្លួន គឺលោក ដូណាល់ ត្រាំ ដោយស្នើឲ្យរៀបចំកិច្ចប្រជុំកំពូលត្រីភាគីស្តីពីអ៊ីរ៉ង់។ 

យោងតាមកាសែតនេះ លោក អឺដូហ្កាន់ បានសម្តែងគំនិតផ្តួចផ្តើមនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃទី ២៧ ខែមករា។ មេដឹកនាំទួរគីរូបនេះ បានអំពាវនាវឲ្យមានការរៀបចំកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងទួរគី ប្រហែលជាតាមរយៈតំណភ្ជាប់វីដេអូ។ សារព័ត៌មាននេះ បានសរសេរថា៖«តាមសេចក្តីរាយការណ៍ លោក ត្រាំ មានទស្សនៈវិជ្ជមានចំពោះសំណើរបស់លោក អឺដូហ្កាន់។

កាសែតនេះ ក៏បានរាយការណ៍ផងដែរថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចប្រទេសទួរគី នៅចុងសប្តាហ៍នេះ ដើម្បីធ្វើការចរចាជាមួយសមភាគីទួរគីរបស់ខ្លួន គឺលោក Hakan Fidan។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយ ត្រូវបានប្រកាសនោះទេ។

កិច្ចពិភាក្សាតាមទូរស័ព្ទចុងក្រោយបំផុតរវាងប្រមុខការទូតទួរគី និងអ៊ីរ៉ង់ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៨ ខែមករា ហើយផ្តោតលើការវិវត្តថ្មីៗជុំវិញអ៊ីរ៉ង់ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់។

លោក Akif Cagatay Kilic ទីប្រឹក្សាគោលនយោបាយការបរទេស និងសន្តិសុខរបស់លោក អឺដូហ្កាន់ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ TRT Haber កាលពីល្ងាចថ្ងៃពុធថា ទីក្រុងអង់ការ៉ាសង្ឃឹមថា ស្ថានភាពជុំវិញអ៊ីរ៉ង់ នឹងត្រូវដោះស្រាយតាមរយៈការទូត។ យោងតាមលោក Kilic ភាគីទួរគីទទូចថា ការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការរបស់អ៊ីរ៉ង់ នឹងមិននាំមកនូវលទ្ធផលវិជ្ជមានណាមួយឡើយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm