CAMSOC ត្រៀម​សេនា​រី​យ៉ូ ៣ ដើម្បី​ពិភាក្សា និង​កម្រិត​ការ​ដើរ​ហើរ​ក្រុម​ជម្រើស​ជាតិ​អំឡុង​ពេល​ចូលឆ្នាំ

2022/03/15 05:25:01 pm        184

​ស៊ីហ្គេម៖ អ្នកជំនាញ​កំពុងមាន​ការព្រួយបារម្ភចំពោះ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរនា​ខែមេសា​ខាងមុខ ដែល​កៀក​នឹង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម។ ហេតុនេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ត្រៀម​សេនា​រី​យ៉ូ​ចំនួន ៣ ដើម្បី​ពិភាក្សា​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​សហព័ន្ធ​កីឡា​ជាតិក្នុង​ការរក​ដំណោះស្រាយ ក៏ដូចជា​កម្រិត​ការដើរ​ហើរ​របស់​ក្រុម​ជម្រើសជាតិ ចៀសវាង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ជុំរុំ​ហ្វឹកហាត់។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បានលើកឡើងក្រោយ​ចប់​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិកាលពី​សប្ដាហ៍មុន​ថា ប្រសិនបើ​មិនមាន​វិធានការ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ក្រុម​ជម្រើសជាតិ អំឡុងពេល​ចូលឆ្នាំ​នោះទេអាច​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម នា​ខែឧសភា។ ហេតុនេះ CAMSOC នឹងមាន​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ម្ដងទៀតនា​ចុងខែ​មីនា​នេះ ដើម្បី​ឯកភាពគ្នា ថា​តើ​គួរ​មាន​វិធានការ​ដូចម្ដេចក្នុងដំណាក់កាល​ចូលឆ្នាំ​? ​តាមរយៈ​នេះ CAMSOC បាន​ត្រៀម​សេនា​រី​យ៉ូ ៣ ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​រួមមួយជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ទី​១-​បិទ​ខ្ទប់​មិន​ឲ្យ​កីឡាករ​-​កីឡាការិនី​ជម្រើស​ចេញ​ទៅណា។ ទី​២-​អាច​ចេញ​ក្នុង​កម្រិត​ប៉ុន្មាន​ភាគរយ ហើយ​ចូល​មកវិញត្រូវមាន​វិធានការ​ការពារ​ដូចម្ដេចខ្លះ​? និង​ទី​៣-​បិទ​ខ្ទប់​កីឡាករ​-​កីឡាការិនី​ក្នុង​ជុំរុំ តែ​ត្រូវ​រៀបចំ​កម្មវិធី​បង្កលក្ខណៈ​សប្បាយរីករាយ​ឲ្យ​ពួកគេ។​

​សូមបញ្ជាក់ថា ស៊ី​ហ្គេមនៅ​វៀតណាមត្រូវបាន​លើក​ពេល​ពី​ចុងឆ្នាំ​២០២១ មក​រៀបចំ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​កម្ពុជាគ្រោង​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​កជាង ៥០០​នាក់​ទៅ​ចូលរួម។ ប៉ុន្ដែ​ក្នុងនោះមាន​ប្រភេទ​កីឡា​មួយចំនួនត្រូវ​ចេញដំណើរ និង​ប្រកួត​មុនដូចជា​កីឡាបាល់ទាត់ បាល់ទះ និង​កីឡា​ឃី​ក​ប៊ុ​ក​ស៊ី​ង​ជាដើមដែល​ត្រូវធ្វើ​ការប្រកួត​តាំងពី​ថ្ងៃ​ទី​០៦ ខែឧសភា។ ​អាស្រ័យហេតុនេះគណៈកម្មាធិការ​ជាតិ CAMSOC ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កីឡា ពិ​សេ​សហព័ន្ធ​កីឡា​ជាតិត្រូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​កីឡាករ​-​កីឡាការិនី​របស់ខ្លួនក្នុង​ជុំរុំ​បិទ​ខ្ទប់​ហ្វឹកហាត់ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​បើ​មាន​ជំងឺ​នេះនឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm