CBO៖ ការដាក់ពង្រាយកងឆ្មាំសន្តិសុខ នៅទីក្រុងនានារបស់អាមេរិក ចំណាយ ៤៩៦លានដុល្លារ ក្នុងឆ្នាំ២០២៥

2026/01/29 11:21:41 pm        58

យោងតាមការប៉ាន់ស្មានថ្មីពីការិយាល័យថវិកាសភា (COB) ដែលមិនមាននិន្នាការគាំទ្រភាគីណា បានឲ្យដឹងថា ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅទីក្រុងនានារបស់សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump បានធ្វើឲ្យអ្នកបង់ពន្ធចំណាយប្រហែល ៤៩៦លានដុល្លារ នៅក្នុងឆ្នាំ២០២៥។

កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការបន្តរក្សាកម្រិតកងទ័ព នាពេលបច្ចុប្បន្ន អាចបន្ថែមការចំណាយ ៩៣លានដុល្លារ ក្នុងមួយខែ ពីលើចំនួនសរុប ដោយការដាក់ពង្រាយបន្ថែមនីមួយៗនៃសមាជិកយោធា ១.០០០នាក់ មានតម្លៃចន្លោះពី ១៨លានដុល្លារ ទៅ ២១លានដុល្លារ។ តែយ៉ាងណាក្ដី ស្ថាប័ននេះបានព្រមានថា តម្លៃជាក់លាក់ពិបាកនឹងមើលឃើញមុនណាស់។

របាយការណ៍នេះ បានបន្ថែមថា៖ «ការចំណាយលើការដាក់ពង្រាយទាំងនោះ ឬការដាក់ពង្រាយផ្សេងទៀតនាពេលអនាគត មានភាពមិនប្រាកដប្រជាខ្ពស់ ដែលភាគច្រើនដោយសារទំហំ រយៈពេល និងទីតាំងនៃការដាក់ពង្រាយបែបនេះ ពិបាកនឹងប៉ាន់ស្មានឲ្យបានត្រឹមត្រូវ។ ភាពមិនប្រាកដប្រជានោះ មានសភាពកាន់តែខ្លាំងឡើង ដោយសារបញ្ហាប្រឈមផ្នែកច្បាប់ ដែលបានបញ្ឈប់ការដាក់ពង្រាយ នៅទីក្រុងមួយចំនួន និងដោយសារការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋបាល»។

គួរបញ្ជាក់ថា កាលពីខែមិថុនាឆ្នាំមុន លោក Trump បានដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅទីក្រុង Los Angeles ដើម្បីការពារបុគ្គលិករដ្ឋាភិបាល និងទ្រព្យសម្បត្តិ ស្របពេលមានការតវ៉ា ទាក់ទងនឹងការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលលោក។ 

ចាប់តាំងពីពេលនោះមក លោកបានបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងឈីកាហ្គោ (Chicago) ទីក្រុងមេមភីស (Memphis) រដ្ឋថេនណេស៊ី (Tennessee) ទីក្រុងផតឡែន (Portland) រដ្ឋអូរីហ្គិន (Oregon) ទីក្រុងញូវអរលីន (New Orleans) និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington, D.C)។ លោក Trump បានការពារការដាក់ពង្រាយនេះ ដោយចាត់ទុកថា ជាមធ្យោបាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm