រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ កីឡា​ជាតិ​លើក​ទី​៣ នឹង​ត្រូវ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម

2022/03/15 05:36:47 pm        140

​កីឡា​ជាតិ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើ​ការណែនាំ​ដល់គណៈកម្មការ​ជំនាញ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ប្រសើរ ក្នុងការ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ នេះដែល​នឹងត្រូវ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​ជា​បទពិសោធន៍​ក្នុងការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងនា​ឆ្នាំ​២០២៣។

​ការគូសបញ្ជាក់​បែបនេះធ្វើឡើង​ក្នុង​កិច្ចប្រជុំតាម​ប្រព័ន្ធ​អន​ឡាញ ស្ដីពី​កា​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​គ្រោង​រៀបចំ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា​ម្សិលមិញ ដោយមាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់ និង​អង្គភាព​ជំនាញ​ជាច្រើនដែល​ស្ថិតក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា ការប្រកួត​កីឡា​ជាតិបានរៀបចំ ២​លើក​រួចមកហើយកាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨ ខណៈ​ការប្រកួត​លើក​ទី​៣ ដែល​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០២០ ត្រូវបាន​ពន្យា​ពេលរហូតដល់​ឆ្នាំ​២០២២ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡាសម្រេច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ឡើងវិញ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​តាមរយៈ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីបាន​ណែនាំ​ឲ្យ​រៀបចំ​គណៈកម្មការ​ជំនាញ​នានា អ្នកស្ម័គ្រចិត្ត​ឲ្យ​មាន​វិជ្ជាជីវៈ និង​ត្រូវធ្វើ​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​សហព័ន្ធ​កីឡា​ជាតិដោយ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ក៏ដូចជា​ការរៀបចំត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល ពិសេស​វិធានការ ៣​កុំ និង ៣​ការពារ​តែម្ដង។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះដែរ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់ថា កន្លងមក​ឯកឧត្តម​បាន​បើក​កិច្ចប្រជុំ និង​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ជា​ជំហានៗ​រួចមកហើយ ដោយ​គិតគូ​ទៅលើ​ការរៀបចំ ហូបចុក ស្នាក់នៅ និង​ទំហំ​នៃ​ចំនួន​ប្រតិភូ កីឡាករ កីឡាការិនី​តាម​បណ្តា​រាជធានី​-​ខេត្តក្នុងការ​គ្រប់គ្រង​លើ​បញ្ហា​កូ​វីដ​-១៩ ហើយនឹង​ឈានទៅ​ជ​ជែង​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ CAMSOC គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិជា​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​សម្រួច​លក្ខណៈ​បច្ចេកទេស​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ជាតិ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ។​ ​តាម​គម្រោងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នឹង​រៀបចំ​ការប្រកួត​នៅ​ទីលាន ៦​រាជធានី​-​ខេត្ត ពិសេស​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ​ចូល​រួម​ប្រមាណ ៧,០០០​នាក់។ ចំពោះ​ប្រភេទ​កីឡាដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះគឺមាន ៣៩​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧​ប្រភេទ​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm