រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ប្រគល់ប្រាក់រង្វាន់ជ័យលាភី​ក្នុងកម្មវិធី​ប្រកួត​ប្រជែង​បង្កើត​វីដេអូខ្លី​ផ្សព្វផ្សាយ​អំពី​ថ្នាល verify.gov.kh និងថ្នាល go.gov.kh

2026/01/29 11:48:09 pm        170

ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៨ ខែ​មករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh ​និង​ថ្នាល go.gov.kh ដែលបានប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដល់​ថ្ងៃ​ទី​១៥ ​ខែ​មករា ឆ្នាំ២០២៦។

កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបាន​ចូលរួម​ក្នុង​វេទិកា​រដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ សរុប​មានបេក្ខភាពចូលរួមប្រកួតចំនួន ២០០នាក់ បែងចែកជា ១៦ក្រុម (ក្នុងមួយ​ក្រុម​មាន​សមាជិក​ចន្លោះ​ពី ១០ដល់១៣នាក់) ដើម្បីប្រកួតប្រជែងបង្កើតវីដេអូ។

ជាលទ្ធផលក្រុមទាំង១៦ សម្រេចបាននូវការបង្កើតវីដេអូសរុបចំនួន ៤៩ វីដេអូ ក្នុងនោះមាន ៣៤ វីដេអូ​និយាយ​អំពីថ្នាល verify.gov.kh និង ១៥ វីដេអូ និយាយអំពីថ្នាល go.gov.kh។ គិតត្រឹមថ្ងៃទី១៥ ខែ​មករា ឆ្នាំ ២០២៦ វីដេអូទាំងអស់ទទួលបានចំនួនអ្នកទស្សនាសរុបរហូតដល់ ៤,២៩៦,៣៧៧ ដង ក្នុង​នោះបណ្តាញសង្គម Facebook ទទួលបានអ្នកទស្សនាចំនួន ៣,៥៧១,៣៩៣ ដង និង TikTok ទទួល​បាន​ចំនួន ៧២៤,៩៨៤ ដង។

បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ចំនួន ៣ក្រុម ដែលទទួលបាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ រួមមាន៖

- ជ័យលាភីលេខ១ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១២ ០០០ ០០០ (ដប់ពីរលាន) រៀល ដែលបានទៅលើក្រុម IGLOO ទទួលបានចំនួនអ្នកទស្សនាសរុប ២,០៦ លានដង

- ជ័យលាភីលេខ២ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ដែលបានទៅលើក្រុម FORTUNE ទទួលបានចំនួន ១,៣៧ លានដង

- ជ័យលាភីលេខ៣ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ដែលបានទៅលើក្រុម LOOP ទទួលបានចំនួន ៧១១,១០០ ដង។

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm