យន្តហោះធ្លាក់ នៅកូឡុំប៊ី បណ្ដាលឲ្យមនុស្ស ១៥នាក់ស្លាប់ រួមមានសមាជិកសភាដែរ

2026/01/29 11:56:41 pm        68

យោងតាមអាជ្ញាធរនៅទីក្រុង Bogota បានឲ្យដឹងថា យន្តហោះដែលមានម៉ាស៊ីន ២ ដែលដឹកមនុស្ស ១៥នាក់ ក្នុងនោះរួមមានទាំងសមាជិកសភាកូឡុំប៊ីម្នាក់ដែរ បានធ្លាក់កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) នៅតំបន់ភ្នំមួយក្បែរព្រំដែនវ៉េណេស៊ុយអេឡា ដោយបានបណ្ដាលឲ្យអ្នកដំណើរ និងអាកាសយានិកស្លាប់ទាំងអស់។

យន្តហោះនោះបានហោះចេញពីទីក្រុងព្រំដែនកូឡុំប៊ី Cucuta ហើយបានដាច់ការទាក់ទងភ្លាមៗ ជាមួយបណ្ដាញគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មុនពេលវាគ្រោងចុះចតនៅទីក្រុង Ocana ក្បែរនោះ នៅវេលាប្រហែលថ្ងៃត្រង់ (ត្រូវនឹងម៉ោង ១៧:០០ ម៉ោងសកល)។

មានអ្នកដំណើរ ១៣នាក់ និងបុគ្គលិក ២នាក់នៅលើយន្តហោះនោះ ដែលគ្រោងនឹងចំណាយពេល ២៣នាទី ដើម្បីហោះហើរទៅដល់គោលដៅ និងដែលត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូឡុំប៊ី Satena។

មន្ត្រីម្នាក់មកពីអាជ្ញាធរអាកាសចរណ៍ បានប្រាប់សារព័ត៌មាន AFP ថា «គ្មានអ្នកនៅរស់រានមានជីវិតនោះទេ»។ មូលហេតុនាំឲ្យមានការធ្លាក់នេះ មិនទាន់ត្រូវបានគេដឹងភ្លាមៗនៅឡើយទេ។

រដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពអាកាស ដើម្បីរុករកតំបន់នោះ ជាតំបន់មានសណ្ឋានដីរដិបរដុប និងគ្របដណ្តប់យ៉ាងក្រាស់ដោយជួរភ្នំ Andes ភាគខាងកើតដែលមានអាកាសធាតុប្រែប្រួលខ្លាំង។

នៅក្នុងចំណោមបញ្ជីអ្នកស្លាប់នោះ ក៏រួមមានលោក Diogenes Quintero អាយុ ៣៦ឆ្នាំ ដែលជាសមាជិកសភាតំណាងរាស្រ្តកូឡុំប៊ី និងលោក Carlos Salcedo ដែលជាបេក្ខជន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm