វៀតណាម និង EU សន្យាពង្រឹងទំនាក់ទំនង ខណៈប្រធានប្លុកទស្សនកិច្ច នៅទីក្រុងហាណូយ

2026/01/30 12:18:02 am        69

វៀតណាម និងសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា) នេះ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ដោយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរបស់ភាគីទាំង២ ដើម្បីការពារខ្លួនទល់នឹងសហរដ្ឋអាមេរិក ដែលមានគោលនយោបាយកាន់តែមិនអាចទាយទុកមុនបាន។

ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងថា វៀតណាម និង EU ត្រូវតែ «ឈរជាមួយគ្នា ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន និងអាចទាយទុកជាមុនបាន» នៅពេលដែល «សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ កំពុងស្ថិតក្រោមការគំរាមកំហែង»។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានរួមគ្នា លោកប្រធានាធិបតី Luong Cuong បានចាត់ទុកការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូកម្រិតខ្ពស់របស់វៀតណាមនេះថា ជា «ដំណាក់កាលថ្មី» ដែលឆ្លុះបញ្ចាំងពី «ការជឿទុកចិត្តប្រកបដោយភាពស្មោះត្រង់ និងទៅវិញទៅមក»។

ការប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ បានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីគណបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់អះអាងឡើងវិញជាថ្មីថា អគ្គលេខាធិការបក្ស លោក To Lam គឺជាមេដឹកនាំកំពូលរបស់ប្រទេស ដោយគាំទ្រចក្ខុវិស័យរបស់លោក សម្រាប់ការផ្លាស់ប្តូរដែលផ្តោតលើកំណើនយ៉ាងទូលំទូលាយ។

វៀតណាម និង EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងឆ្នាំ២០១៩ ដោយការដោះដូរទំនិញទ្វេភាគី កើនឡើងប្រហែល ៤០ភាគរយ ចាប់តាំងពីពេលនោះមក។ ប៉ុន្តែអតិរេករបស់ទីក្រុងហាណូយជាមួយប្លុកនេះ បានធ្វើឲ្យមេដឹកនាំអឺរ៉ុបដែលបានអំពាវនាវឲ្យលុបចោលរបាំងមិនមែនពន្ធលើផលិតផលរបស់ EU ដូចជារថយន្តជាដើម មានការខឹងសម្បា។ បើតាមសេចក្តីថ្លែងការណ៍រួម បានបង្ហាញថា ភាគីទាំង២ បានព្រមព្រៀងគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម បច្ចេកវិទ្យា ថាមពល និងសន្តិសុខ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm