នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកអ្នកស្រុកដែលតវ៉ាការរុះរើផ្ទះបណ្តែតទឹក Makoko នៅនីហ្សេរីយ៉ា

2026/01/30 12:35:52 am        76

ក្រុមនគរបាលនីហ្សេរីយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកអ្នកស្រុកតវ៉ានៅរដ្ឋ Lagos ប្រឆាំងនឹងការងាររុះរើផ្ទះបណ្តែតទឹករបស់ពួកគេ ស្ថិតក្នុងចំណោមផ្ទះបណ្តែតទឹកក្រីក្រធំបំផុតរបស់អាហ្វ្រិក ដែលនឹងធ្វើឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួន ក្នុងនោះបាតុករម្នាក់ ត្រូវបានគេរាយការណ៍ថា រងរបួស ។

ប្រជាពលរដ្ឋខឹងសម្បារ និងគ្រួសាររងផលប៉ះពាល់ជាង ១ពាន់នាក់ បានដង្ហែរក្បួនទៅកាន់សភារដ្ឋ Lagos ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេចំពោះការរុះរើផ្ទះបណ្តែតទឹកនេះ ។

ក្រុមបាតុករបដិសេធន៍ការបញ្ជារបស់ក្រុមនគរបាលឲ្យបំបែកជួរ តែផ្ទុយទៅវិញ ពួកគេនៅតែបន្តទាមទារ ឲ្យមានការលើកឡើងបញ្ហានេះដោយអភិបាលរដ្ឋ Lagos ដែលការិយាល័យរបស់លោក ស្ថិតនៅក្បែរនោះ ។

គួរឲ្យដឹងថា អ្នកស្រុករាប់ម៉ឺននាក់ដែលរស់នៅក្នុងសហគមន៍បណ្តែតទឹកប្រវត្តិសាស្រ្ត Makoko ស្ថិតលើបឹង Lagos ត្រូវបានគេទុកចោលដោយគ្មានផ្ទះសម្បែងរស់នៅ ក្រោយអាជ្ញាធរនីហ្សេរីយ៉ា រុះរើផ្ទះបណ្តែតទឹករបស់ពួកគេ ធ្វើឲ្យជម្លៀសខ្លួនគ្រួសារធ្លាប់រស់នៅលើបឹង Lagos អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ។

អ្នកស្រុកបានត្រឹមឈរមើលផ្ទះឈើរបស់ពួកគេ ត្រូវបានគេរុះរើនៅលើបឹងដែលធ្លាប់ស្ថិតក្នុងចំណោមការតាំងលំនៅបណ្តែតទឹកធំបំផុតរបស់អាហ្វ្រិក ជាទីដែលផ្លូវទឹកដ៏តួចចង្អៀតក្លាយជាផ្លូវ ការនេសាទ និងការជួញដូរក្រៅផ្លូវការ ដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

សូមបញ្ជាក់ថា សហគមន៍ផ្ទះបណ្តែតទឹក Makoko ប្រឈមនឹងការគំរាមកំហែងបណ្តេញចេញជាយូរមកហើយ ខណៈដែលក្រុមអាជ្ញាធរលើកឡើងពីហានិភ័យបរិស្ថាន ក្តីកង្វល់សុខភាពសាធារណៈ និងផែនការកែលម្អទីក្រុង ។ អ្នកស្រុកជាច្រើនធ្វើការជាអ្នកនេសាទ ហើយបច្ចុប្បន្នពួកគេនិយាយថា ពួកគេគ្មានកន្លែងត្រូវទៅនោះទេ ។

ការប៉ុនប៉ងបោសសម្អាតទីនេះ រួមទាំងការរុះរើផ្ទះកាលពីឆ្នាំ ២០១២ដែរនោះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការបណ្តេញចេញទាំងបង្ខំ ដោយគ្មានផែនការផ្តល់ទីជម្រកថ្មីដល់អ្នកស្រុក ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm