ខេត្ត​កណ្ដាល​ជំរុញ​សមាគម​/​ក្លិប​កីឡា​ប៉េតង់​បន្ដ​អភិវឌ្ឍន៍​យុវជន​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​

2022/03/15 05:56:20 pm        109

​ប៉េតង់៖ លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្តាលបាន​ជំរុញ​ឲ្យ​សមាគម​/​ក្លិប​កីឡា​ប៉េតង់បង្កើន​ការយកចិត្តទុកដាក់ និង​ជំរុញ​ការអភិវឌ្ឍ​ធនធាន​កីឡាករ​យុវជន​ថ្នាល សម្រាប់​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ នេះ។​

​ការលើកឡើង​នេះបន្ទាប់ពី​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានរៀបចំ​ការប្រកួត​ជើងឯក​កីឡា​ប៉េតង់​វ័យចាស់ និង​យុវជន​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២២ ក្រោយ​ទទួលបាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល និង​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៤​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

បន្ទាប់ពី​រកឃើញ​ក្រុម​ជ័យលាភី​ប្រចាំឆ្នាំ លោក ពៅ វណ្ណា បាន​សង្កត់ធ្ងន់​ឲ្យ​សមាគម​/​ក្លិបត្រូវផ្ដោត​ការយកចិត្តទុក​ដាក់​ប​ន្ថែ​ម​ លើ​ការ​ដុះ​ខាត​សមត្ថភាព​កីឡាករ​យុវជន ដើម្បី​ចម្រាញ់​រក​កីឡាករ​ឆ្នើម​តំណាង​ខេត្ត​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នានា ដែល​រៀបចំ​ដោយ​សហព័ន្ធ ពិសេស​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដើម្បី​ប្រជែង​មេដាយ និង​កិត្តិយស​ជូន​ខេត្ត។​ ​ចំពោះ​ធនធាន​កីឡាករ​វ័យចាស់​វិញ ក៏ត្រូវ​បាន​លោក​លើកទឹកចិត្ត​ឲ្យ​ខំប្រឹងប្រែង​ហ្វឹកហាត់​ផង​ដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ ពិសេស​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​វ័យចាស់ ដែល​រៀបចំ​ដោយ​សមាគម​ផ្សេងៗ ក៏ដូចជា​ការត្រៀម​ប្រកួត​លក្ខណៈ​មិត្តភាព ជាមួយ​សមាគម​/​ក្លិប​តាម​បណ្ដា​រាជធានី​-​ខេត្ត​នានា ក្នុងន័យ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះគឺមាន ១៨​ក្រុម​ចូលរួមដែល​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​វិញ្ញាសា​យុវជន ២​នាក់ទល់ ២​នាក់ លេខ​១ បាន​ទៅ​ក្រុម​សេរីភាព​ពីរ លេខ​២ ក្រុម​សុវណ្ណ​ភូមិ និង​លេខ​៣ ស្ទួន មាន​ក្រុម​កំពង់​សំណាញ់​មួយ និង​កំពង់​សំណាញ់​ពីរ។ រីឯ​វិញ្ញាសា​វ័យចាស ២​នាក់ទល់ ២​នាក់ លេខ​១ សមាគម​ខេត្តកណ្ដាល​មួយ, លេខ​២ ក្រុម​កំពង់​សំណាញ់​មួយ និង​លេខ​៣ ស្ទួនមាន​ក្រុម​កំពង់​សំណាញ់​២ និង​ក្រុម​វេស​លែ​ន​ដ៏។​ ​ដោយឡែក​វិញ្ញាសា​យុវជន ៣​នាក់ទល់ ៣​នាក់ លេខ​១ ក្រុម​សេរីភាព​ពីរ លេខ​២ ក្រុម​កំពង់​សំណាញ់​មួយ និង​លេខ​៣ ស្ទួន មាន​ក្រុម​វិទ្យាល័យ​តាខ្មៅ និង​ក្រុម​កំពង់​សំណាញ់​ពីរ។ ចំណែក​វិញ្ញាសា​វ័យចាស់ ៣​នាក់ទល់ ៣​នាក់ លេខ​១ សមាគម​ខេត្តកណ្ដាល​មួយ លេខ​២ សមាគម​ខេត្តកណ្ដាល​ពីរ និង​លេខ​៣ ស្ទួនមាន​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល និង​ក្រុម​កំពង់​សំណាញ់​ពីរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm