វិមានក្រឹមឡាំងជំរុញឲ្យមានកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់ និងព្រមានប្រឆាំងការប្រើប្រាស់កម្លាំងយោធា

2026/01/30 02:36:56 am        75


នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងនិយាយថា សក្តានុពលសម្រាប់កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅមិនទាន់អស់លទ្ធភាពនោះទេ ហើយរាល់ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ អាចបង្កើតភាពវឹកវរនៅក្នុងតំបន់ ហើយនិងនាំទៅរកផលវិបាកដ៏គ្រោះថ្នាក់ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump ជំរុញឲ្យអ៊ីរ៉ង់វិលត្រឡប់មករកតុចរចាវិញ និងបង្កើតកិច្ចព្រមព្រៀងលើអាវុធនុយក្លេអ៊ែរ បើពុំដូច្នោះទេនឹងប្រឈមជាមួយលទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ។

ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Trump កំពុងថ្លឹងថ្លែងជម្រើសនានាប្រឆាំងនឹងអ៊ីរ៉ង់ ដែលរួមមានការវាយប្រហារដាក់គោលដៅលើកងកម្លាំងសន្តិសុខ និងថ្នាក់ដឹកនាំ ដើម្បីជំរុញក្រុមបាតុករឲ្យចេញតាមដងផ្លូវជាថ្មី ប៉ុន្តែប្រភពពីមន្ត្រីអ៊ីស្រាអែល និងអារ៉ាប់និយាយថា កម្លាំងផ្លូវអាកាសតែមួយមុខ មិនអាចផ្តួលរំលំមេដឹកនាំបុព្វជិតរបស់អ៊ីរ៉ង់បានទេ ហើយមានតែធ្វើឲ្យចលនាតវ៉ាចុះខ្សោយទៅវិញប៉ុណ្ណោះ ។

លោក Peskov និយាយថា ពួកយើងបន្តអំពាវនាវដល់ភាគីទាំងអស់ បង្ហាញភាពអត់ធ្មត់ និងងាកចញពីការប្រើប្រាស់កម្លាំងណាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ។

លោកបន្តថា ច្បាស់ណាស់ថា ដំបូង វាចាំបាច់ត្រូវផ្តោតសំខាន់លើយន្តការចរចា ហើយរាល់ការប្រើប្រាស់កម្លាំងណាមួយ មានតែបង្កភាពវឹកវរប៉ុណ្ណោះ ក៏ដូចជាបង្កើតអស្ថិរភាពលើប្រព័ន្ធសន្តិសុខនៅក្នុងតំបន់ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm