វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នៅហ្គាណា ស្ថិតក្នុងហានិភ័យ ពេលលោក Trump និងអ្នកបរិច្ចាគផ្សេងទៀតកាត់បន្ថយជំនួយ

2026/01/30 02:57:20 am        41

 យោងតាមការអះអាងរបស់អង្គការជំនួយវ៉ាក់សាំងអន្តរជាតិ Gavi និងសេវាកម្មសុខភាពហ្គាណា បានឲ្យដឹងថា វ៉ាក់សាំងថ្មីដែលនឹងជួយប្រទេសហ្គាណាឲ្យជិតដល់គោលដៅស្វែងរកជាយូរនៃការបញ្ចប់ការស្លាប់របស់កុមារដោយសារជំងឺគ្រុនចាញ់ បង្ហាញពីសក្តានុពលនៃថ្នាំបង្ការ ដើម្បីទប់ស្កាត់ជំងឺមួយដែលបានសម្លាប់កុមារជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំនៅទ្វីបអាហ្វ្រិក ។

 អង្គការ Gavi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ុន្តែការកាត់បន្ថយជំនួយដោយរដ្ឋបាលលោក Trump និងរដ្ឋាភិបាលអ្នកមានផ្សេងទៀត អាចមានន័យថា កុមារតិចជាងមុនទទួលបានអត្ថប្រយោជន៍នៅទ្វីបមួយនេះ ជាទីដែលជំងឺគ្រុនចាញ់វាយប្រហារខ្លាំងបំផុត ។

 ហ្គាណាស្ថិតនៅក្នុងចំណោមប្រទេសដែលបានបង្កើតវឌ្ឍនភាពច្រើនរួចទៅហើយ ក្នុងការកាត់បន្ថយអត្រាមរណភាពនៃជំងឺគ្រុនចាញ់ តាមរយៈការបង្កើនការអន្តរាគមន៍ ដូចជាការចែកចាយមុងមានបាញ់ថ្នាំសម្លាប់សត្វល្អិត និងការធ្វើឲ្យល្អប្រសើរឡើង ការទទួលបានថ្នាំបង្ការ និងការព្យាបាលបន្ទាន់ ។

 លោកស្រីវេជ្ជបណ្ឌិត Selorm Kutsoati ដែលដឹកនាំកម្មវិធីចាក់វ៉ាក់សាំងរបស់ហ្គាណា និយាយថា វ៉ាក់សាំងបង្ការថ្មីចំនួន ២ដែលវ៉ាក់សាំងមួយប្រភេទផលិតឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស GSK និងវ៉ាក់សាំងមួយប្រភេទទៀត ផលិតឡើងដោយសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថានសេរ៉ូមឥណ្ឌា នឹងជួយបិទគំលាតនៅសេសសល់ ។

 លោកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សម្រាប់រូបគាត់ វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ គឺជាអ្នកផ្លាស់ប្តូរហ្គេម ។

 បច្ចុប្បន្ន Gavi គឺជាអង្គការតែមួយគត់ដែលទិញវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់សម្រាប់បណ្តាប្រទេសអាហ្វ្រិក ។ ពួកគេរំពឹងទុកថា ពួកគេនឹងអាចចំណាយប្រាក់ត្រឹមជាង ៨០០លានដុល្លារប៉ុណ្ណោះលើកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ពោលគឺមានចំនួន ២៨ភាគរយតិចជាងតម្រូវការតាមការរំពឹងទុក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm