សពបន្ថែមទៀតត្រូវបានស្រង់ ខណៈអ្នកស្លាប់ដោយសារលិចស្រឡាង នៅហ្វីលីពីន ឡើងដល់ ២៩នាក់

2026/01/30 03:02:28 am        35


ឆ្មាំល្បាតឆ្នេរ បានឲ្យដឹងថា សាកសពមនុស្សចំនួន ១១នាក់ទៀត ត្រូវបានស្រង់ចេញពីដែនទឹក នៅម្ដុំភាគខាងត្បូងប្រទេសហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីស្រឡាងមួយគ្រឿង បានក្រឡាប់លិច ហើយបានចាក់មនុស្សរាប់រយនាក់ចូលទៅក្នុងសមុទ្រ។

មន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញសាកសពបន្ថែមនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ដែលបានត្រូវបានបញ្ជាក់អះអាង កើនឡើងដល់ ២៩នាក់ហើយ ដោយមានរយៈ ៣ថ្ងៃបន្ទាប់ពីស្រឡាង MV Trisha Kerstin 3 បានលិចនៅភាគនិរតីនៃកោះ Mindanao កាលពីព្រឹកព្រលឹមថ្ងៃចន្ទ។

ស្រឡាងនេះដឹកអ្នកដំណើរ និងនាវិកយ៉ាងហោចណាស់ ៣៤៤នាក់ ដែលភាគច្រើនត្រូវបានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីកើតហេតុ។ អ្នកជួយសង្គ្រោះឈ្មោះ Yushrina Julkanain បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះចុងក្រោយបំផុតភាគច្រើន ត្រូវបានរកឃើញនៅក្នុងតំបន់ ជុំវិញកោះ Baluk-Baluk ជិតកន្លែងដែលស្រឡាងបានលិច។

វីដេអូមួយដែលបានបង្ហោះ នៅបណ្ដាញសង្គម Facebook និងត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន AFP បានបង្ហាញឲ្យឃើញថា អ្នកនេសាទម្នាក់កំពុងស្រង់ជនរងគ្រោះម្នាក់ដែលនៅតែពាក់អាវពោងសុវត្ថិភាពរបស់នាងចេញពីទឹក ដោយប្រើទំពក់ទាញ ខណៈវីដេអូមួយទៀតបានបង្ហាញនូវអ្វីដែលមើលទៅហាក់ដូចជាក្មេងតូចម្នាក់។

ការបញ្ជាក់ពីចំនួនជនរងគ្រោះថ្មី ១១នាក់នេះ បានធ្វើឲ្យមានការច្របូកច្របល់ ចំពោះការប៉ាន់ស្មានចំនួនអ្នកនៅលើស្រឡាង នៅពេលដែលវាលិច។ ការសរុបនៅមុននេះ បានដាក់ចំនួនមនុស្សដែលបាត់ខ្លួនមានចំនួន ១០នាក់ ក្នុងនោះរួមទាំងកាពីតែននាវា សមាជិកនាវិក ៨នាក់ និងមន្ត្រីសន្តិសុខម្នាក់។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោកស្រី Noemie Cayabyab បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុកថា ចំនួនអ្នកបាត់ខ្លួន ឥឡូវនេះមិនច្បាស់លាស់នោះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm