ធនាគារបិទទ្វារ អនាគតពុំច្បាស់លាស់រយៈពេល ១ឆ្នាំ ក្រោយក្រុមឧទ្ទាម M23រឹបអូសទីក្រុង Goma របស់កុងហ្គោ

2026/01/30 03:26:55 am        38

រយៈពេល ១ឆ្នាំ ក្រោយក្រុមឧទ្ទាម M23 រឹបអូសការគ្រប់គ្រងទីក្រុង Goma ដែលជារដ្ឋធានីរបស់ខេត្តយុទ្ធសាស្រ្ត North Kivu ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដងផ្លូវមមាញឹកដោយការធ្វើដំណើររបស់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍របស់រថយន្ត ហើយទីផ្សារប្រតិបត្តិការដូចធម្មតា ។

ប៉ុន្តែនៅលើដងផ្លូវទូទាំងទីក្រុងមួយនេះ អគារមួយចំនួនក្នុងចំណោមអគារសំខាន់បំផុត នៅតែបន្តបិទទ្វារ ។ នៅលើដងផ្លូវមួយខ្សែ ឡូហ្គោពណ៌លឿង និងខ្មៅនៅលើធនាគារ Rawbank បានបិទនៅលើទ្វារចាក់សោរ ហើយនិងម៉ាស៊ីនដកប្រាក់ ATM បិទដំណើរការ ។

គួរឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី ២៧ ខែមករា ឆ្នាំ ២០២៥ ក្រុមឧទ្ទាម M23 រឹបអូសបានទីក្រុង Goma មុនពេលពួកគេរុលទៅកាន់កាប់តំបន់ភាគខាងកើតកុងហ្គោ ហើយនិងដណ្តើមគ្រប់គ្រងទីក្រុងសំខាន់ៗជាច្រើនទៀត ក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែប៉ុណ្ណោះ ។

ស្របពេលដែលស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរខ្លាំង ធនាគារទាំងអស់នៅក្នុងទីក្រុង Goma បានបិទទ្វារ ហើយទូដកប្រាក់ ATM បញ្ឈប់ប្រតិបត្តិការ ។ ផលប៉ះពាល់លើប្រជាពលរដ្ឋក្នុងស្រុក មានសភាពធ្ងន់ធ្ងរ និងបន្ទាន់ ។

អង្គុយនៅមុខទ្វារឱសថស្ថានដែលគាត់គ្រប់គ្រងស្ថិតនៅភាគកណ្តាលទីក្រុង Goma អ្នកស្រី Sheilla Zawadi បានមើលការធ្វើចរាចរណ៍លើដងផ្លូវ និយាយរៀបរាប់ពីវិធីបែបណាដែលធុរកិច្ចរបស់គាត់ ហើយនិងជីវភាពរស់នៅរបស់គាត់ បានផ្លាស់ប្តូរ កាលពីឆ្នាំមុន ។

អ្នកស្រីមានគណនីជាមួយធនាគារ Access Bank ប៉ុន្តែបានបាត់កាតធនាគាររបស់គាត់ មុនពេលទីក្រុងធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមឧទ្ទាម ហើយអ្នកស្រី ពុំមានកម្មវិធីធនាគារចល័តនោះទេ ដើម្បីប្រតិបត្តិការតាមអេឡិចត្រូនិក ។

សំណាងដែរ អ្នកស្រីនៅមានកាត Visa Card ដែលអាចឲ្យគាត់ដកប្រាក់បាន ពេលដែលគាត់អាចរកឃើញធនាគារ ឬទូដកប្រាក់ ATM ។

នៅក្នុងទីក្រុង Goma ពលរដ្ឋជាច្រើនហាក់ធូរស្បើយចំពោះការផ្លាស់ប្តូរការដឹកនាំ ប៉ុន្តែសម្រាប់ពលរដ្ឋផ្សេងទៀត ការងារលំបាកទើបតែចាប់ផ្តើមទេ សម្រាប់ពួកគេ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm