លោក Trump គំរាមដំឡើងពន្ធលើប្រទេសទាំងឡាយណា ដែលផ្គត់ផ្គង់ប្រេងដល់គុយបា

2026/01/30 03:53:44 pm        97

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៩ មករា) បានគំរាមកំហែងដំឡើងពន្ធថ្មី ទៅលើប្រទេសទាំងឡាយណា ដែលផ្គត់ផ្គង់ប្រេងទៅឱ្យប្រទេសគុយបា ដែលធ្វើឱ្យយុទ្ធនាការដាក់សម្ពាធរបស់លោក កាន់តែក្លាខ្លាំងឡើងប្រឆាំងនឹងកោះគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ ខណៈលោកក៏បាននិយាយថា គុយបា «នឹងមិនអាចរស់រានបានទេ»។

វិធានការនេះ ត្រូវបានអនុញ្ញាតដោយក្រឹត្យក្រោមសេចក្តីប្រកាសអាសន្នជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនបានបញ្ជាក់ពីអត្រាពន្ធគយជាក់លាក់ណាមួយ ឬបានចង្អុលបង្ហាញថាជាប្រទេសណាមួយដែលផលិតផលរបស់ពួកគេអាចប្រឈមនឹងពន្ធគយរបស់សហរដ្ឋអាមេរិកនោះទេ។

នៅពេលត្រូវសាកសួរដោយអ្នកយកព័ត៌មានថា តើសហរដ្ឋអាមេរិក កំពុងព្យាយាម «ខ្ទប់ដង្ហើម» គុយបាមែនទែ? លោក Trump បាននិយាយថា លោកពុំមានចេតនាធ្វើដូច្នេះឡើយ ប៉ុន្តែបានទទូចថា ប្រទេសនេះកំពុងបរាជ័យហើយ ហើយបានប្រព្រឹត្តអាក្រក់ណាស់ចំពោះប្រជាជនរបស់ខ្លួន។

បន្ទាប់ពីយោធាអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡាដែលត្រូវបានបណ្តេញចេញពីតំណែង លោក Nicolas Maduro ក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីដើមខែនេះ លោក Trump បាននិយាយម្តងហើយម្តងទៀតអំពីចំណាត់ការប្រឆាំងនឹងគុយបា និងដាក់សម្ពាធលើថ្នាក់ដឹកនាំរបស់ប្រទេសនេះ។ លោក Trump បាននិយាយនៅសប្តាហ៍នេះថា «គុយបានឹងបរាជ័យក្នុងពេលឆាប់ៗ» ដោយបន្ថែមថា វ៉េណេស៊ុយអេឡា ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់កោះនេះ ថ្មីៗនេះមិនបានផ្ញើប្រេង ឬប្រាក់ទៅគុយបាទៀតនោះទេ។

លោក Trump បានប្រើប្រាស់ការគំរាមកំហែងពន្ធគយ ជាឧបករណ៍គោលនយោបាយការបរទេសពេញមួយអាណត្តិទីពីររបស់ខ្លួន។ ប្រធានាធិបតីគុយបា បាននិយាយនៅក្នុងខែមករានេះថា ទីក្រុងវ៉ាស៊ីនតោន ពុំមានសិទ្ធិអំណាចខាងសីលធម៌ ក្នុងការបង្ខំឱ្យមានកិច្ចព្រមព្រៀងលើគុយបាទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm