កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញវិនិយោគិននៅកូរ៉េ មកវិនិយោគនៅកម្ពុជា

2026/01/30 04:12:17 pm        344

កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគិននៅកូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ និងគ្រោងរៀបចំកម្មវិធី "អាហារពេលព្រឹកការងារ" មួយខែម្តង ជាមួយ​បណ្តា​សភាពាណិជ្ជ​កម្ម​នៅ​កម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន សេដ្ឋកិច្ចនានា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០២៦ នេះ ទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​នៃស​មាគមធុរកិច្ច នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីព​ង្រឹង​ទំនាក់​ទំនង សេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។ ជំនួប​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងកម្ពុជា និងកូរ៉េ ព្រមទាំងដាក់​ចេញ​នូវ​យន្តការ​ថ្មីៗ​ ដើម្បី​ដោះ​ស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ "កិច្ច​សន្ទនា​រវាង​វិស័យ​សាធារណៈ ​និងវិស័យឯកជន កម្ពុជា-កូរ៉េ" ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និង​ដោះ​ស្រាយ​បញ្ហាប្រឈមរបស់វិនិយោគិន និងបានលើកទឹកចិត្តឱ្យ KOCHAM ក៏​ដូច​ជា​ក្រុម​ហ៊ុន​កូរ៉េ​ទាំង​អស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ តាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាម​ជា​ស្ថាប័ន​ផ្តល់​ការ​សម្រប​សម្រួល​រាល់​ការ​វិនិយោគពីបរទេស ផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្ត គម្រោង ដោយ​កម្ពុជា​មាន​បំណង​ចង់ឃើញវត្តមានវិនិយោគិនកូរ៉េ នៅកម្ពុជាកាន់តែច្រើន និងបានជំរុញឱ្យ KOCHAM ជួយ​ស្វែងរក គម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាព ខ្ពស់ដែល​ស័ក្តិសម​សម្រា​ប់​ក្រុម​ហ៊ុន​ធំៗពីប្រទេសកូរ៉េ។

លោក Sungsoo Kim បានជម្រាបជូនថា វិនិយោគិន​កូរ៉េ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា ដោយសារកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពាន ចម្លងដ៏សំខាន់ ក្នុងការ​នាំ​យក​កង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និង​ពង្រីក​បណ្តាញ​ធុរកិច្ចរួមមាន៖ ការ ត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ ដែល​គ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្ន​កវិនិយោគ​ថ្មីៗ​បន្ថែម​ពី​កូរ៉េ​មក​កាន់​កម្ពុជា​។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី "អាហារ​ពេល​ព្រឹក​ការងារ" (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយ​បណ្តា​សភាពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm       
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm