ការជំរុញផែនការសន្តិភាពហ្កាហ្សាដំណាក់កាលទីពីររបស់លោក Trumpនៅតែជួបឧបសគ្គ ខណៈអំពើហិង្សានិងវិបត្តិមនុស្សធម៌នៅតែបន្ត

2026/01/30 05:14:36 pm        89

ដំណាក់កាលទីពីរនៃផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ត្រូវបានចាប់ផ្ដើមអនុវត្ត ប្រហែលពីរសប្តាហ៍មុន ជាមួយនឹង "ក្រុមប្រឹក្សាសន្តិភាព" ថ្មីមួយដែលត្រូវបានបង្កើតឡើងដើម្បីតាមដានដែនដីនេះ រួមជាមួយនឹងគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន។ប៉ុន្តែឧបសគ្គធំៗនៅតែមាន។

ទាំងនេះរួមមានការបដិសេធរបស់ក្រុមហាម៉ាស ក្នុងការរំសាយអាវុធ ការបន្តមានវត្តមានរបស់យោធា  អ៊ីស្រាអែលនៅក្នុងតំបន់ប៉ាឡេស្ទីនរងការឡោមទ័ព្ធមួយនេះ និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទរារាំងជំនួយ ជម្រក និងសម្ភារៈចាំបាច់ ខណៈព្យុះរដូវរងាគ្របដណ្ដប់ដែនដីហ្កាហ្សា។

ប្រជាជនប៉ាឡេស្ទីនជាច្រើននិយាយថា បទឈប់បាញ់  ដែលចូលជាធរមានកាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២៥ បាននាំមកនូវភាពប្រសើរឡើងតិចតួចដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ 

អ្នកស្រុកហ្កាហ្សាបាននិយាយថា "ស្ថានភាពនៅតែដដែល។ ភាពអត់ឃ្លានតែជាភាពអត់ឃ្លាន ទុក្ខវេទនានៅតែជាទុក្ខវេទនា ភាពក្រីក្រនៅតែជាភាពក្រីក្រ ហើយការទម្លាក់គ្រាប់បែកក៏នៅតែបន្តឥតឈប់ឈរ។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានចោទប្រកាន់ ក្រុមហាម៉ាសពីបទពន្យារពេលដោយចេតនាក្នុងការវិលត្រឡប់របស់ចំណាប់ខ្មាំងដែលបានស្លាប់ពីហ្កាហ្សា។ សាកសពចុងក្រោយទើបតែត្រូវបានរកឃើញក្នុងសប្តាហ៍នេះប៉ុណ្ណោះ។

ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថាចំនួនអ្នកស្លាប់ក្នុងសង្គ្រាមដ៏ហែកហួរនៅហ្កាហ្សាបានកើនឡើងដល់៧១.៦៦៧នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមថ្ងៃ៧តុលា២០២៣មក ខណៈអ្នករបួសកើនឡើងដល់១៧១.៤៣៤នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        25
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        36
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm