៦ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានជួយកសិករជាច្រើនខាងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍន៍វិស័យកសិកម្ម

2026/01/30 06:09:58 pm        166

កឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយក​គម្រោង បានបញ្ជាក់ថា គិតក្នុងរយៈពេលជិត ៦ឆ្នាំកន្លងមកនេះ តាមរយៈ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសជាច្រើនដល់ប្រជាកសិករ ទាំង​ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារណៈរបស់រដ្ឋ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​វិស័យកសិកម្មនៅកម្ពុជា។

ការលើកឡើងដូច្នេះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ ខណៈដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា និង​សហគមន៍កសិកម្មចំនួន១៧ មកពី៨ខេត្តផ្សេងៗគ្នា មានដូចជា៖ សៀមរាប កំពង់ចាម ឧត្តរមាន​ជ័យ បន្ទាយមានជ័យ បាត់ដំបង តាកែវ ព្រៃវែង និងពោធិ៍សាត់ បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងក្នុ​ងការទទួលបានហិរញ្ញប្បទានសរុបជាទឹកប្រាក់ចំនួនជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងប្រមាណ ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប កាលពីថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម។

ឯកឧត្តម បានលើកឡើងថា អ្វីដែលឃើញក្នុងពេលនេះ មិនថាតែ ១៧សហគមន៍ ឬក៏អ្វីដែលមើលរូបភាពជារួមក្នុងអំឡុងពេលដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុវត្តពេញ ៦ឆ្នាំកន្លងមកនេះ គឺជាភស្តុតាងមួយដ៏សំខាន់បង្ហាញថា ក្រសួងកសិកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ច្រើនជាមួយប្រជាកសិករទាំងអស់។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុម័តបូកទាំង១៧សហគមន៍ខាងលើនេះ សម្រេចបានចំនួន ១០១ផែនការអាជីវកម្មហើយ ក្នុងនោះប្រមាណជាង៦០ផែនការអាជីវកម្ម ជូនដល់សហគមន៍កសិកម្មទូទៅ និងជាង៤០ផ្សេងទៀត ជូនដល់សហគមន៍កសិកម្មទំនើប។

សូមបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានត្រៀមថវិកាសរុបចំនួន ១០០លានដុល្លារ ក្នុងនោះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាថវិកាទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក (World Bank) ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាកសិករ។ សូមជម្រាបជូនទៀតថា ការជួយដល់ប្រជាកសិករទាំងនេះ ដោយសារកង្វះទុនវិនិយោគ ខណៈពីមុនប្រជាកសិករដាំបន្លែនៅទីវាល ដែលធ្វើឱ្យមានការពិបាកក្នុងការដាំនៅរដូវក្ដៅ ពិបាកក្នុងការដាំខែភ្លៀង។ ហើយការដាំដុះភាគច្រើនស្ថិតនៅក្នុងខែត្រជាក់ ដែលនាំឱ្យការប្រមូលផលដំណាលគ្នា ធ្វើឱ្យតម្លៃមិនសូវល្អ។ ដូច្នេះ តាមរយៈគម្រោងនេះ បានផ្ដល់ទុនជាសម្ភារៈ តួយ៉ាងដូចជាការវិនិយោគលើផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm