Rafael Nadal ឡើង​វគ្គ ១៦​នាក់​ចុងក្រោយ Indian Wells តែ​កីឡាករ​លេខ ១ ពិភពលោក Medvedev បរាជ័យ

2022/03/15 06:45:21 pm        90

​វាយ​កូន​បាល់៖ ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បាន​បន្ត​ទំរង់​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ នេះ​ដោយ​បន្ត​ដំណើរ​ឡើង​វគ្គ ១៦​នាក់​ចុងក្រោយ​កម្មវិធី ATP Indian Wells នៅ​សហរដ្ឋអាមេរិក​ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Dan Evans ៧-៥ និង ៦-៣​។

​​គិត​មកដល់ពេលនេះ Rafael Nadal មិនទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ឆ្នាំ២០២២ នេះ​ដោយ​ឈ្នះ ១៧ប្រកួត​ជាប់​គ្នា​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​លំដាប់​លេខ ៤ ពិភពលោក​រូបនេះ​មុន​មកដល់​វគ្គ​នេះ​ បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Sebastian Korda ទាំង​លំបាក​ផងដែរ​។ ​​ជុំ​បន្ត Nadal នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក​មួយរូប​ទៀត​គឺ Reilly Opelka ដែល​ទើប​យកឈ្នះ​កីឡាករ​កាណាដា Denis Shapovalov ព្រឹក​មិញ ៦-៧(៤-៧), ៦-៤ និង ៦-៤​។ ​​ចំណែកឯ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​ថ្មី​សញ្ជាតិ​រុស្ស៊ី Denis Shapovalov មានជោគ​វាសនា​ខុសពី Nadal ដោយ​បរាជ័យ​ត្រឹម​វគ្គ ៣២នាក់​ចុង​ក្រោយនេះ​ក្រោម​ថ្វីដៃ​កីឡាករ​បារាំង Gael Monfils​។ ​​សិត​ដំបូង Monfils បាន​យកឈ្នះ ៦-៤ មុនពេល​ដែល Medvedev តាម​ស្មើ​វិញ​នៅ​សិត​ទី ៦-៣ តែ Monfils នៅ​សិត​កាត់សេចក្តី​ពិតជា​រឹងមាំ​ដោយ​យកឈ្នះ ៦-១​។

​​ក្រោយ​ឈ្នះ​ការប្រកួត​នេះ​កីឡាករ​បារាំង Monfils បាន​អបអរសាទរ​ជ័យជំនះ​របស់ខ្លួន​លើ​កីឡាករ​រុស្ស៊ី Medvedev ដោយ​ចង្អុល​ទៅកាន់​ភរិយា​សញ្ជាតិ​អ៊ុយ​ក្រែ​ន​របស់ខ្លួន​ ដែលជា​កីឡាការិនី​វាយ​កូន​បាល់​ដែរ Elina Svitolina​។​ ​​ជ័យ​ជំនះ​នេះ Gael Monfils នឹង​បន្ត​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​វ័យ ១៩ឆ្នាំ Carlos Alcaraz ដែល​យកឈ្នះ​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Roberto Bautista Agut​។ ​​ចំណែក Deniil Medvedev ដែល​ទើប​ឡើងឈរ​លេខ ១ ពិភព​លោក​នោះនឹងត្រូវ​បញ្ចប់​តំណែង​កំពូល​នេះ​ត្រឹម ៣សប្តាហ៍​ប៉ុណ្ណោះ ពោលគឺ​កីឡាករ​ស៊ែ​ប Novak Djokovic នឹង​ឡើង​មកឈរ​លេខ ១ ពិភពលោក​វិញ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm