វិមានក្រឹមឡាំង៖ ឱកាសសម្រាប់ការចរចាជុំវិញភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់«មិនទាន់អស់ទេ»

2026/01/30 09:16:26 pm        111

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅតែមានឱកាសសម្រាប់ការចរចា នៅក្នុងការប្រឈមមុខដាក់គ្នារវាងសម្ព័ន្ធមិត្តទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារយោធាថ្មីលើប្រទេសអ៊ីរ៉ង់។

សហរដ្ឋអាមេរិក មិនបានច្រានចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ទេ ដោយក្រុមសិទ្ធិមនុស្សនិយាយថា ការបង្ក្រាបរបស់ទីក្រុងតេអេរ៉ង់លើការតវ៉ា បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។

អ្នកនាំពាក្យលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានរួមទាំងពីសារព័ត៌មាន AFP ថា «វាច្បាស់ណាស់ថា សក្តានុពលសម្រាប់ការចរចា គឺមិនទាន់អស់ទេ»។

លោកបានអំពាវនាវឲ្យ«គ្រប់ភាគីទាំងអស់បង្ហាញការអត់ធ្មត់ និងជៀសវាងវិធីសាស្រ្តនៃការប្រើប្រាស់កម្លាំង» ដោយនិយាយថា «ការប្រើប្រាស់កម្លាំងណាមួយ អាចបង្កើតភាពវឹកវរនៅក្នុងតំបន់ និងនាំឲ្យ មានផលវិបាកដ៏គ្រោះថ្នាក់ខ្លាំងបំផុត»។

លោក ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងអាច» វាយប្រហារ  អ៊ីរ៉ង់ «ប្រសិនបើចាំបាច់»។

ប្រមុខការទូតរបស់សាធារណរដ្ឋឥស្លាម លោក Abbas Araghchi បាននិយាយថា កងកម្លាំងរបស់ប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បី«ចាត់វិធានការឆ្លើយតាមភ្លាមៗ និងយ៉ាងខ្លាំងក្លា» ចំពោះការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរ អ៊ីរ៉ង់បានលេចចេញជាសម្ព័ន្ធមិត្តសំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm