មីយ៉ាន់ម៉ា ចេញផ្សាយលទ្ធផលឆ្នោត ដែលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះយ៉ាងលើសលប់

2026/01/30 09:57:48 pm        363

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហភាពមីយ៉ាន់ម៉ា បានចេញសេចក្ដីលម្អិតមួយចំនួននៃលទ្ធផលបោះឆ្នោតជាតិកាលពីពេលកន្លងទៅ ដោយបង្ហាញថា គណបក្សដែលគាំទ្រដោយយោធា បានទទួលជ័យជម្នះយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកល ៣ដំណាក់កាលរបស់ខ្លួន។ នេះជាលទ្ធផលមួយដែលត្រូវបានរំពឹងទុកជាយូរមកហើយ បន្ទាប់ពីដំណើរការនយោបាយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងត្រូវបានធ្វើឡើងក្នុងអំឡុងពេលសង្គ្រាមស៊ីវិល។

គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា បានគ្របដណ្ដប់លើគ្រប់ដំណាក់កាលនៃការបោះឆ្នោត ដោយឈ្នះសំឡេងភាគច្រើនយ៉ាងលើសលប់ នៅក្នុងសភានីតិបញ្ញត្តិទាំងពីររបស់មីយ៉ាន់ម៉ា។ យោងតាមលទ្ធផលដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ គណបក្សនេះទទួលបាន ២៣២អាសនៈក្នុងចំណោម ២៦៣អាសនៈ នៅក្នុងសភាជាន់ទាប ឈ្មោះថា Pyithu Hluttaw និងទទួលបាន ១០៩អាសនៈ ក្នុងចំណោម ១៥៧អាសនៈ ដែលត្រូវបានប្រកាសរហូតមកដល់ពេលនេះ នៅក្នុងសភាជាន់ខ្ពស់ ឈ្មោះ Amyotha Hluttaw។

កាលពីដើមខែនេះ សម្ព័ន្ធផ្សព្វផ្សាយ Eleven Media Group ដែលគាំទ្រយោធា បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យរបបសឹក លោក Zaw Min Tun ថា សភាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងកោះប្រជុំនៅក្នុងខែមីនា ខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតី ហើយរដ្ឋាភិបាលថ្មីមួយនឹងចូលកាន់តំណែងនៅក្នុងខែមេសា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក ១១ប្រទេស បាននិយាយថា ខ្លួននឹងមិនគាំទ្រដំណើរការនេះទេ ហើយក្រុមសិទ្ធិមនុស្ស និងប្រទេសលោកខាងលិចមួយចំនួនក៏បានរិះគន់ថាជាការបោះឆ្នោតក្លែងក្លាយ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានទទូចថា ការបោះឆ្នោតនេះគឺសេរី និងយុត្តិធម៌ ព្រមទាំងមានការគាំទ្រពីសាធារណជន៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm