ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន បន្តកើនឡើង ស្របពេលវិបត្តិមនុស្សធម៌

2026/01/30 03:23:32 pm        152

អាជ្ញាធរអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ មករា) ថា ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរក្នុងប្រទេសដែលរួមរឹតដោយវិបត្តិមនុស្សធម៌មួយនេះ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបន្តកើនឡើងឥតឈប់ឈរដល់រាប់សិបនាក់ ដោយករណីចុងក្រោយបំផុត គឺជាការស្លាប់របស់ម្តាយម្នាក់ និងកូន ៦ នាក់របស់ស្រ្តីរូបនោះ នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យលំនៅឋានរបស់ពួកគេដួលរលំអំឡុងពេលសម្រាន្តលង់លក់នៅពេលយប់។

យោងតាមលោក Said Tayeb Hammad អ្នកនាំពាក្យនគរបាលខេត្ត Nangarhar បានឱ្យដឹងថា ភ្លៀងដ៏ខ្លាំងក្លានៅភាគខាងកើតទីក្រុង Jalalabad ចាប់ពីយប់ថ្ងៃចន្ទ រហូតដល់ព្រឹកថ្ងៃពុធសប្ដាហ៍នេះ បានធ្វើឱ្យខូចខាតផ្ទះសម្បែងរបស់គ្រួសាររងគ្រោះ ដែលបានបាក់រលំភ្លាមៗនៅពេលយប់។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បាននិយាយថា ព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សលើសពី ៦០នាក់ និងបង្ករបួសជាង ១០០នាក់ រួចទៅហើយនៅទូទាំងប្រទេស ខណៈដែលផ្ទះសម្បែងរាប់រយខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយផ្នែក។

អាហ្វហ្គានីស្ថានងាយរងគ្រោះនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរណាស់ ដោយព្រិល និងភ្លៀងធ្លាក់ខ្លាំងតែងបង្កទឹកជំនន់យ៉ាងគំហុក ដែលជារឿយៗបានសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ។ តួលេខអ្នកស្លាប់ដ៏ខ្ពស់នេះ បានកើតឡើងស្របពេលប្រជាជនអាហ្វហ្គានីស្ថាន បានត្អូញត្អែរថា «ស្ថានការណ៍កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ» ខណៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា មានមនុស្ស ១៧ លាននាក់ កំពុងទប់ទល់នឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដោយសារការកាត់បន្ថយជំនួយអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am