លោក Trump៖ កាណាដាប្រឈមការដំឡើងពន្ធ និងការដកវិញ្ញាបនបត្រយន្តហោះ ជុំវិញការទទួលស្គាល់ Gulfstream

2026/01/30 03:36:04 pm        71

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា) បាននិយាយថា សហរដ្ឋអាមេរិក កំពុងដកវិញ្ញាបនបត្រយន្តហោះពាណិជ្ជកម្ម Bombardier Global Express និងបានគំរាមដំឡើងពន្ធនាំចូល ៥០ភាគរយលើយន្តហោះផ្សេងទៀតដែលផលិតនៅក្នុងប្រទេសកាណាដា រហូតទាល់តែនិយតកររបស់ប្រទេសនេះ ទទួលស្គាល់យន្តហោះមួយចំនួនផលិតដោយក្រុមហ៊ុនគូប្រជែង គឺ Gulfstream របស់សហរដ្ឋអាមេរិក។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយអំពីដំណើរការផ្តល់វិញ្ញាបនបត្ររបស់ក្រុមហ៊ុន Gulfstream ថា៖ «សម្រាប់ហេតុផលណាមួយ ប្រសិនបើស្ថានភាពនេះមិនត្រូវបានកែតម្រូវភ្លាមៗទេនោះ ខ្ញុំនឹងគិតអត្រាពន្ធ ៥០ភាគរយពីប្រទេសកាណាដា លើយន្តហោះណាមួយ និងទាំងអស់ដែលលក់ទៅឲ្យសហរដ្ឋអាមេរិក»។

ការប្រកាសរបស់លោកបែបនេះ បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងប្រទេសជិតខាងទាំង២ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដោយលើកឡើងពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានជំរុញឲ្យប្រទេសនានាទទួលយកការបញ្ចប់នៃសណ្តាប់ធ្នាប់សកលដែលផ្អែកលើច្បាប់ ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានគាំទ្រ។

ជាមួយគ្នានេះ លោក Trump ក៏បាននិយាយផងដែរថា លោកកំពុងដកវិញ្ញាបនបត្រ Bombardier Global Expresses របស់ពួកគេ និងយន្តហោះទាំងអស់ដែលផលិតនៅកាណាដា រហូតទាល់តែយន្តហោះរបស់ក្រុមហ៊ុន Gulfstream ត្រូវបានទទួលស្គាល់។

ការគំរាមកំហែងនោះ ប្រសិនបើត្រូវបានអនុវត្ត នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជា American Airlines និង Delta Air Lines ដែលពឹងផ្អែកលើយន្តហោះផលិត នៅកាណាដា សម្រាប់សេវាកម្មក្នុងតំបន់ជាច្រើនរបស់ពួកគេ។ ក្រុមហ៊ុន Delta បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយ American Airlines មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

ការកាត់បន្ថយបុគ្គលិកទីភ្នាក់ងារ UNRWA កាន់តែច្រើននៅហ្កាហ្សា ខណៈអ៊ីស្រាអែលរឹតត្បិតការចូល ជំនួយសំខាន់ៗ
2026/01/30 08:44:22 pm       
បម្រែបម្រួលអាកាសធាតុ បាតុភូតឡា នីញ៉ា បង្កឲ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់នៅភាគខាងត្បូងអាហ្រ្វិក
2026/01/30 08:43:39 pm       
អ្នកជំងឺក្មេងៗនៅតំបន់ហ្កាហ្សា រង់ចាំបើកច្រកព្រំដែន ដើម្បីចេញទៅស្វែងការព្យាបាលនៅក្រៅប្រទេស
2026/01/30 08:39:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការកាត់បន្ថយបុគ្គលិកទីភ្នាក់ងារ UNRWA កាន់តែច្រើននៅហ្កាហ្សា ខណៈអ៊ីស្រាអែលរឹតត្បិតការចូល ជំនួយសំខាន់ៗ

2026/01/30 08:44:22 pm
​បម្រែបម្រួលអាកាសធាតុ បាតុភូតឡា នីញ៉ា បង្កឲ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់នៅភាគខាងត្បូងអាហ្រ្វិក
2026/01/30 08:43:39 pm
​អ្នកជំងឺក្មេងៗនៅតំបន់ហ្កាហ្សា រង់ចាំបើកច្រកព្រំដែន ដើម្បីចេញទៅស្វែងការព្យាបាលនៅក្រៅប្រទេស
2026/01/30 08:39:05 pm
​មេដឹកនាំឧទ្ទាមបរិហារកិច្ចព្រមព្រៀងរ៉ែអាមេរិក-កុងហ្គោ រយៈពេល ១ឆ្នាំ ក្រោយការដួលរលំទីក្រុង Goma
2026/01/30 08:38:37 pm
​ប្រជាពលរដ្ឋនាំគ្នាសប្បាយរីករាយ ពេលព្រិលធ្លាក់ជាប់កំណត់ត្រានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
2026/01/30 07:54:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am