ក្រុងតូក្យូរំពឹងថា អ្នកបោះឆ្នោតនឹងផ្តល់សិទ្ធិអំណាចថ្មីដល់លោកស្រី Takaichi ដើម្បីតទល់ឥទ្ធិពលចិន

2026/01/30 11:25:25 pm        54

មន្ត្រីជប៉ុនទាំងបច្ចុប្បន្ន និងអតីត ព្រមទាំងអ្នកវិភាគនយោបាយ បានលើកឡើងថា ប្រទេសចិនអាចនឹងពិចារណាឡើងវិញនូវយុទ្ធនាការដាក់សម្ពាធដែលមានកាន់តែខ្លាំងឡើងៗ លើនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ប្រសិនបើលោកស្រីទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតមុនអាណត្តិ នាថ្ងៃទី៨ ខែកុម្ភៈ។

ប៉ុន្មានសប្តាហ៍ក្រោយចូលកាន់តំណែងនៅឆ្នាំ២០២៥ លោកស្រី Takaichi បានបង្កឲ្យកើតជម្លោះការទូតដ៏ធំបំផុតជាមួយទីក្រុងប៉េកាំងជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយគូសបញ្ជាក់ជាសាធារណៈ អំពីរបៀបដែលទីក្រុងតូក្យូអាចឆ្លើយតបទៅនឹងការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដែលចិនអះអាងថា ជាផ្នែកនៃដែនដីរបស់ខ្លួន។

ទីក្រុងប៉េកាំងបានទាមទារឲ្យលោកស្រីដកការកត់សម្គាល់នោះចេញ ដែលលោកស្រីមិនទាន់បានធ្វើដូច្នេះនៅឡើយទេ ហើយបន្ទាប់មកបានដាក់ចេញនូវវិធានការសងសឹកជាបន្តបន្ទាប់ ដែលចាប់ផ្តើមប៉ះពាល់លើសេដ្ឋកិច្ចធំទី៤ របស់ពិភពលោក។

លោក Kazuhisa Shimada ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា៖ «ការគិតដំបូងរបស់ប្រទេសចិន ទំនងជាព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Takaichi។ ការបោះឆ្នោតនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ រដ្ឋាភិបាលដែលខ្សោយ នឹងមិនត្រូវបានគេផ្ដល់តម្លៃនោះឡើយ»។

មេដឹកនាំស្ត្រីដំបូងគេរបស់ជប៉ុន សង្ឃឹមថា នឹងអាចទាញយកអត្ថប្រយោជន៍ពីប្រជាប្រិយភាពដ៏ខ្ពស់របស់លោកស្រី ដែលស្ទើរតែមិនត្រូវបានប៉ះពាល់ដោយការមានភាពរកាំរកូសជាមួយចិន ដើម្បីជំរុញសំឡេងភាគច្រើនស្ដួចស្តើងរបស់ក្រុមចម្រុះរបស់លោកស្រី នៅក្នុងសភា។ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) ការស្ទង់មតិមួយ បានបង្ហាញថា លោកស្រីអាចនឹងស្ថិតនៅលើផ្លូវត្រូវ ក្នុងការសម្រេចបានតាមការប៉ងទុក តែបណ្ដាអ្នកវិភាគបានពិពណ៌នាអំពីការបោះឆ្នោតនេះថា ជាដំណើរការដែលមិនអាចទាយទុកជាមុនបានបំផុតរបស់ប្រទេសជប៉ុន ពោលគឺជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm