មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី

2026/01/30 11:26:06 pm        179

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមករា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រោះថ្នាក់គ្រឿងញៀន (ASEAN Inter-Parliamentary Assembly Advisory Council on Dangerous Drugs – (AIPACODD) ចាប់ថ្ងៃទី២៧ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ បានពិភាក្សា និងសិក្សាលើការកែទម្រង់ AIPACODD ឱ្យទៅជាយន្តការថ្មី ដែលមានវិសាលភាពទូលំទូលាយជាងមុន ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព រួមមាន៖ បទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ឱ្យស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។

ឯកឧត្តម ទី សុគន្ធ បានចូលរួមចែករំលែកមតិយោបល់នៅក្នុងគ្រប់សម័យប្រជុំ និងផ្តោតលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការពង្រឹងការឆ្លើយតបតាមផ្លូវច្បាប់ ចំពោះការគំរាមកំហែងដែលកំពុងកើតមាន ក៏ដូចជាការបង្កើតយន្តការតំបន់ ដើម្បីដោះស្រាយបទល្មើសឆ្លងដែន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ការឈ្លានពានដោយប្រដាប់អាវុធ និងអំពើហិង្សាឆ្លងដែនរបស់កងទ័ពថៃមកលើប្រទេស និងប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងឆ្លងដែន ដែលប៉ះពាល់ដល់ស្ថិរភាពតំបន់ និងមជ្ឈភាពអាស៊ាន”។ 

គណ:ប្រតិភូរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យមានការគោរព និងអនុវត្តតាមច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ហើយជៀសវាងការប្រើប្រាស់កម្លាំងយោធាឈ្លានពាន ដែលប៉ះពាល់ដល់សន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជា សមាជិកនីមួយៗ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        109
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        214
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm