មេដឹកនាំយោធានីហ្សេ ចោទបារាំង បេនីន និងកូតឌីវ័រថា បានជួយការវាយប្រហារ នៅអាកាសយានដ្ឋាន

2026/01/30 11:44:38 pm        69

មេដឹកនាំយោធានីហ្សេ លោក Abdourahamane Tiani កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) បានស្តីបន្ទោសប្រធានាធិបតីបារាំង បេនីន និងកូតឌីវ័រ ដោយចោទថា បានគាំទ្រដល់ការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង Niamey ជាការចោទប្រកាន់ដែលលោកបានធ្វើឡើងដោយមិនបានផ្តល់ភស្តុតាងណាមួយឡើយ។

ស្នូរកាំភ្លើង និងការផ្ទុះខ្លាំងៗ បានបន្លឺឡើងនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិនីហ្សេ នៅរដ្ឋធានី Niamey រយៈពេលខ្លី នៅមុនពាក់កណ្តាលអធ្រាត្រ ជាអ្វីដែលប្រភពសន្តិសុខ ២រូប បានពិពណ៌នាថា ជា «ការវាយប្រហារភេរវកម្ម» មុនពេលស្ងប់ស្ងាត់ទៅវិញ នាព្រឹកថ្ងៃព្រហស្បតិ៍។

លោក Tiani បានចោទប្រកាន់ប្រធានាធិបតីបារាំង កោក Emmanuel Macron លោក Patrice Talon របស់ប្រទេសបេនីន និងមេដឹកនាំកូតឌីវ័រ លោក Alassane Ouattara ដោយដាក់ឈ្មោះចំៗ ខណៈពេលកំពុងថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋនីហ្សេ បន្ទាប់ពីបានទៅត្រួតពិនិត្យមូលដ្ឋានទ័ពអាកាស។ លោកបានប្ដេជ្ញាសងសឹក។

ដោយបង្ហាញនូវសញ្ញាកាន់តែអាក្រក់ទៅៗបន្ថែមទៀតនៃទំនាក់ទំនង រវាងប្រទេសតំបន់ Sahel ជាប្រទេសជិតខាងដែលលោកចាត់ទុកថា ជាតំណាងរបស់បារាំង នៅក្នុងតំបន់ និងអតីតមហាអំណាចអាណានិគម លោក Tiani បានបញ្ជាក់ថា៖ «យើងបានឮសំឡេងគំរាមរបស់ពួកគេ។ តែពួកគេគួរតែត្រៀមខ្លួនឮសំឡេងគំរាមតបវិញយ៉ាងខ្លាំងក្លារាប់សិបដង»។

ការិយាល័យប្រធានាធិបតីបារាំង បេនីន និងកូតឌីវ័រ មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ ពាក់ព័ន្ធនឹងការលើកឡើងរបស់មេដឹកនាំនីហ្សេរូបនេះ ដែលចាប់តាំងពីដណ្តើមអំណាចមក មិនខុសបីមេដឹកនាំយោធា នៅក្នុងប្រទេសជិតខាងម៉ាលី និងប៊ួគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយមហាអំណាចលោកខាងលិច ហើយងាកទៅរកទីក្រុងមូស្គូសម្រាប់ការគាំទ្រផ្នែកយោធា ដើម្បីដោះស្រាយជាមួយការបះបោរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm