ក្រសួងដឹកជញ្ជូន៖ ចក្រភពអង់គ្លេសបង្ខំនាវាដឹកទំនិញរុស្ស៊ីដែលចតនៅកំពង់ផែ ឲ្យចេញពីដែនទឹករបស់ខ្លួន

2026/01/31 12:19:06 am        64

អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូន ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Daily Telegraph បាននិយាយថា អាជ្ញាធរអង់គ្លេសបានបណ្តេញនាវាដឹកទំនិញរុស្ស៊ី Sinegorsk ចេញពីដែនទឹកចក្រភពអង់គ្លេស បន្ទាប់ពីនាវានេះ បានទម្លាក់យុថ្កាចត ដោយសារបញ្ហាបច្ចេកទេស។  

លោកបាននិយាយថា៖«យើងបានចេញការព្រមានយ៉ាងច្បាស់ជាជំហានដំបូងដល់នាវា Sinegorsk ឲ្យចាកចេញពីដែនទឹករបស់ចក្រភពអង់គ្លេស បន្ទាប់ពីវាបានចូលមកជួសជុលសុវត្ថិភាពសំខាន់ៗ។ ការណែនាំនេះ ត្រូវបានអនុវត្តតាម ហើយនាវានេះ កំពុងចាកចេញពីដែនទឹកចក្រភពអង់គ្លេស»។

កាសែតនេះ កត់សម្គាល់ថា នាវា Sinegorsk បានចូលទៅក្នុងច្រកសមុទ្រ Bristol នៅភាគនិរតីនៃប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃទី ២៧ ខែមករា ហើយបានទម្លាក់យុថ្កាចតប្រហែលពីរម៉ាយសមុទ្រពីទីក្រុង Minehead។ យោងតាម The Daily Telegraph បានឲ្យដឹងថា នាវានេះមានទីតាំងស្ថិតនៅចម្ងាយតិចជាងមួយម៉ាយពីខ្សែកាប្លិ៍ទិន្នន័យក្រោមសមុទ្រដែលភ្ជាប់ចក្រភពអង់គ្លេស ទៅកាន់ប្រទេសអេស្ប៉ាញ កាណាដា ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក។

កាសែតនេះ បានកត់សម្គាល់ថា បន្ទាប់ពីនាវាឈប់ដំណើរការរយៈពេល ១៤ ម៉ោង កងទ័ពជើងទឹកអង់គ្លេស បានបញ្ជូនឧទ្ធម្ភាគចក្រ RN Wildcat មួយគ្រឿង ពីស្ថានីយអាកាសចរណ៍កងទ័ពជើងទឹក នៅ ក្នុងមូលដ្ឋានទ័ពអាកាស Yeovilton ក្នុងតំបន់ Somerset។ លើសពីនេះ នៅព្រឹកថ្ងៃទី ២៨ ខែមករា យន្តហោះឃ្លាំមើលរបស់កងឆ្មាំសមុទ្រ បានហោះជុំវិញនាវានេះ រយៈពេលកន្លះម៉ោង ដោយ «ជំរុញឲ្យក្រុមនាវិករុស្ស៊ីលើកយុថ្កា ហើយបើកត្រឡប់ទៅសមុទ្រវិញ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm