លោក Zelenskiy៖ អ៊ុយក្រែនត្រៀមធ្វើតបវិញ បើរុស្ស៊ីបញ្ឈប់ការវាយប្រហារ លើវិស័យថាមពល

2026/01/31 01:29:21 am        75

លោកប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់នៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីតបស្នងវិញ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ជាអ្វីដែលបានធ្វើឲ្យរដ្ឋធានីគីវធ្លាក់ចូលទៅក្នុងស្ថានភាពត្រជាក់ ដោយលោកបានបន្ថែមថា មិនមានបទឈប់បាញ់ជាផ្លូវការ រវាងប្រទេសទាំង២ នោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមមិនវាយប្រហារលើទីក្រុងគីវរយៈពេលមួយសប្តាហ៍ ដោយសារតែអាកាសធាតុត្រជាក់។ សីតុណ្ហភាព នៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ ត្រូវបានគេព្យាករថា នឹងចុះដល់ដក ២៦អង្សាសេ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

លោក Zelenskiy បាននិយាយថា ឱកាស ក្នុងការបន្ថយជម្លោះនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានកិច្ចចរចាសន្តិភាពត្រីភាគី នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីចុងសប្តាហ៍កន្លងទៅ។ ហើយលោកបានបញ្ជាក់បន្ថែមថា កាលបរិច្ឆេទ ឬទីតាំង សម្រាប់កិច្ចចរចាបន្ត ដែលបច្ចុប្បន្នគ្រោងធ្វើនៅថ្ងៃអាទិត្យនេះ នៅអារ៉ាប់រួម អាចនឹងកែប្រែ។

ក្នុងសុន្ទរកថាដែលចេញផ្សាយដោយការិយាល័យរបស់លោកនៅថ្ងៃសុក្រ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគីវថា៖ «អាមេរិកបានឲ្យដឹងថា ពួកគេចង់លើកឡើងពីបញ្ហានៃការបន្ធូរបន្ថយភាពតានតឹង ដោយភាគីទាំង២ បង្ហាញពីជំហានជាក់លាក់ឆ្ពោះទៅរកការបញ្ចៀសការប្រើប្រាស់សមត្ថភាពរយៈចម្ងាយឆ្ងាយ ដើម្បីបង្កើតបានឱកាសបន្ថែមទៀត សម្រាប់ការទូត»។

មិនមានការអត្ថាធិប្បាយភ្លាមៗពីវិមានក្រឹមឡាំងនោះឡើយ ជុំវិញសំណើ ដើម្បីឲ្យមានបទឈប់បាញ់ថាមពលនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm