របាយការណ៍៖ នាវាពិឃាតរបស់យោធាអាមេរិក ចូលចតនៅកំពង់ផែ Eilat របស់អ៊ីស្រាអែល

2026/01/31 01:31:44 am        86

គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះថា នាវាពិឃាត ១គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានចូលចតនៅកំពង់ផែ Eilat របស់អ៊ីស្រាអែល ខណៈដែលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កាន់តែឡើងកម្ដៅ។

គេហទំព័រ Ynet បានឲ្យដឹងថា ការទៅដល់នៃនាវាពិឃាតនេះ នៅកំពង់ផែភាគខាងត្បូង ក្នុងឈូងសមុទ្រ Aqaba ជិតព្រំដែនរបស់អ៊ីស្រាអែល ជាមួយអេហ្ស៊ីប និងហ្ស៊កដានី ត្រូវបានគ្រោងទុករួចហើយ និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ រវាងយោធាអាមេរិក និងអ៊ីស្រាអែល។

ទាក់ទងនឹងសេចក្ដីរាយការណ៍នេះ កងទ័ពជើងទឹកអាមេរិក និងយោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។

ការដាក់ពង្រាយនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបឲ្យដឹងថា លោកបើកចំហ សម្រាប់ការចរចាជាមួយអ៊ីរ៉ង់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនធនធានយោធាបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ។

មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា យោធាមិនអាចពិភាក្សា អំពីសេចក្ដីលម្អិតនៃប្រតិបត្តិការនេះបានទេ ដោយសាហេតុផលសន្តិសុខ ដោយបានបន្ថែមថា សុវត្ថិភាពរបស់សមាជិកយោធា គឺជាអាទិភាពចម្បង។

ចំណែកប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយថា យោធាអាមេរិក បានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីអនុវត្តវិធានការណាមួយដែលលោកប្រធានាធិបតីសម្រេច៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm