រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​ដែល​ជា​សុបិន​អាក្រក់​សម្រាប់​ជន​ស៊ីវិល​

2022/03/15 07:11:05 pm        1.2 K

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយប្រហារ​តាម​អាកាស​ឥត​ឈប់​ឈរ ​ទៅលើ​ទីក្រុង​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជិត​ ៣​លាន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ដែល​កាក​បាទ​ក្រហម​ហៅ​ស្ថាន​ភាព​សម្រាប់​អ្នក​ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ទាំងនោះ​ថា មិន​ខុស​អំពី​សុបិន​អាក្រក់​នោះ​ទេ​។

​ខណៈ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​នៅតែ​បន្ត​ស្រោច​ លើ​តំបន់​អគារ​លំនៅឋាន​ទូទាំង​ប្រទេស ក្រុម​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​និយាយ​ថា ​នៅ​ពេល​នេះ​មាន​កុមារ​ចំនួន ៩០​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​នេះ​។ ​អង្គការសហប្រជាជាតិ​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ថា​មាន​ជន​ស៊ីវិល​ចំនួន ៦៣៦​នាក់​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​នឹង​មាន​ខ្ពស់​ជាង​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​ជាច្រើន​បាន​ធ្លាក់​ចំ​អគារ​លំនៅឋាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី​ Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង​ធំ​បំផុត​ទី​២ Kharkiv កាលពី​ថ្ងៃ​ចន្ទដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​។​

​នៅ​ក្នុង​ទីក្រុង Kharkiv មនុស្ស​ ២​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​នៅ​តាម​ផ្លូវ និង​ក្មេង​ប្រុស​អាយុ​ ១៥​ឆ្នាំ​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់ បន្ទាប់ពី​គ្រាប់​ផ្លោង​ធ្លាក់​ចំ​សាលា​មត្តេយ្យ​ជិត​ទីក្រុង Chuguiv នៅ​ចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm