ឯកឧត្តម ហ៊ុន ម៉ានី៖តាមរយៈការគោរពអភិក្រម «ពង្រឹង ជាជាងពង្រីក» ពុំមានក្រសួង ស្ថាប័នណាមួយពង្រីករចនាសម្ព័ន្ធនោះទេ

2026/01/31 02:59:00 pm        216

ភ្នំពេញ៖តាមរយៈការគោរពអភិក្រម «ពង្រឹង ជាជាងពង្រីក» ពុំមានក្រសួង ស្ថាប័នណាមួយពង្រីក រចនាសម្ព័ន្ធនោះទេ។ នេះជាលទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងលេចចេញជាបន្តបន្ទាប់។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុកកាលនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តម បានថ្លែងថា ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជំហានទី១ បានបញ្ចប់អនុក្រឹត្យនៃការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន បានដាក់ចេញជាបន្តបន្ទាប់។ ថ្ងៃនេះ លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងពិនិត្យ និងពិភាក្សាជាបន្តសម្រាប់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងផែនការ។

ឯកឧត្តមបន្តថា យើងមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាកេរមរតកដ៏ប្រពៃរបស់អ្នកជំនាន់មុន និងដែលបានដោះស្រាយបញ្ហាសង្គម នយោបាយ ជាច្រើនរួចមកហើយ តែផ្អែកលើបរិបទនយោបាយសាកល និងតំបន់ រួមទាំងស្ថានភាពក្នុងប្រទេស យើងមានភាពចាំបាច់ ត្រូវបន្តកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ដោយសម្រួចមុំ ដើម្បីភាពធន់ វិបុលភាព និង រដ្ឋបាលសាធារណៈកម្ពុជាទៅថ្ងៃអនាគត។ កិច្ចការដែលយើងកំពុងពិភាក្សាពេលនេះ ជាផ្នែកមួយនៃលទ្ធផលកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា កន្លងមក មិនថាសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ ឬអនុក្រឹត្យផ្សេងៗទៀត នោះទេ រាល់ការរៀបចំឯកសារបទដ្ឋាននីមួយៗ ត្រូវឆ្លងកាត់កិច្ចប្រជុំ ពិភាក្សាជាច្រើនលើក ច្រើនសារ និងគ្រប់កម្រិតបច្ចេកទេសទាំងអស់រវាងក្រសួងមុខងារសាធារណៈ និងគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណា រកចំណុចឯកភាពរួម ហើយអាចបំពេញកិច្ចការដាច់គ្នា ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន មិនឱ្យមានភាពត្រួតស៊ីគ្នា មិនជាន់សមត្ថកិច្ចគ្នា តែជាការប្រទាក់ក្រឡាគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm