ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ៥១២លានដុល្លារអាមេរិក​ ក្នុងរយៈពេលពីរខែ

2022/03/15 07:53:11 pm        876

ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២ លានដុល្លារ កើនឡើង ២២,៦៩ភាគរយ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថា ជុំវិញការ​អនុវត្តចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ​សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែកុម្ភៈ​ ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ ​មានចំនួនជាង ៩០៧ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២២៤ លានដុល្លារ ​ស្មើនឹង ៧,៩៤% ​នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ​២០២២ ​បើប្រៀបធៀប​នឹង​ចំណូលពន្ធ-អាករ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ​ឃើញថា ​កើនឡើងជាង​ ៩៦ ប៊ីលានរៀល​ ត្រូវជិត ២៤ ​លានដុល្លារ ស្មើនឹង ​១១,៨៤%។

ចំណែកការអនុវត្តអនុវត្តរយៈពេល ​២ខែ ដើមឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គ​នាយក​ដ្ឋានពន្ធដារប្រមូលបាន ​តាម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មាន​ចំនួនជាង ២ ០៧៤ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​៥១២លានដុល្លារ ​ស្មើនឹង ១៨,១៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឃើញថា កើនឡើងជាង ៣៨៣ ប៊ីលានរៀល ត្រូវប្រមាណជិត ៩៥ លានដុល្លារអាមេរិក ស្មើនឹង ២២,៦៩%។

ឯកឧត្តម គង់ វិបុល បន្តឲ្យដឹងថា ​សម្រាប់ការប្រមូលចំណូលក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ, ចំណូល​ប្រភេទ​ពន្ធសំខាន់ៗចំនួន ៥ ប្រភេទ បានបន្តរក្សាកំណើន​ឡើងគួរឱ្យ​កត់សម្គាល់​ធៀប​នឹងខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ​២០២២ នេះ​ រាជរដ្ឋាភិបាលបាន​កំណត់​ការ​ប្រមូល​ចំណូល របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ ​ក្នុងទំហំទឹកប្រាក់ប្រមាណជាង ​១១ ៤១៩ ប៊ីលានរៀល ​ត្រូវជាង ២ ៨១៩លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាល​សារ​ពើពន្ធ ​រួមជាមួយវិធានការសំខាន់ៗ​មួយចំនួន​ ដើម្បីអនុវត្តឲ្យបាន​សម្រេច​តាមផែនការ ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm