ប្រមុខការទូតអេមីរ៉ាតអារ៉ាប់រួម និងអាមេរិក ជួបពិភាក្សាគ្នា ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ា កំពុងកើនឡើង

2026/01/31 09:55:46 pm        95

ប្រមុខការទូតរបស់អេមីរ៉ាតអារ៉ាប់រួម (UAE)) និងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវត្តក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី។

លោក Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមី     រ៉ាតអារ៉ាប់រួម បាននិយាយជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន WAM ផ្លូវការរបស់អារ៉ាប់រួម។

សម្រាប់ស្ថានភាពនៅតំបន់ហ្កាហ្សា លោករដ្ឋមន្ត្រីអារ៉ាប់រួម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងជំនួយមនុស្សធម៌ ដល់ជនស៊ីវិល និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស UAE ចំពោះសន្តិភាព ស្ថិរភាព និងការវិវត្តនៅក្នុងតំបន់។ លោករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាអំពីសង្គ្រាមស៊ីវិលនៅស៊ូដង់ផងដែរ។ លោក Sheikh Abdullah បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងគាំទ្រការផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិលឯករាជ្យមួយ ដែលគ្មានការគ្រប់គ្រងពីក្រុមដែលកំពុងធ្វើសង្គ្រាម។

សារព័ត៌មាន WAM បានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីការវិវត្តសំខាន់ៗ ក្នុងតំបន់ផងដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ការអំពាវនាវនេះ បានកើតឡើង ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែខ្លាំង    ឡើង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា៖«កងនាវាចម្បាំងដែលមានកម្លាំងដ៏លើសលប់» ដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស    អ៊ីរ៉ង់ ដោយព្រមានថា «ពេលវេលាជិតអស់ហើយ» សម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានបញ្ជាក់ថា លោកបានកំណត់ថ្ងៃឱសានវាទ សម្រាប់ប្រទេសអ៊ីរ៉ង់ និងបានទំនាក់ទំនងដោយផ្ទាល់ទៅកាន់ទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm