ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងចូលរួមបង្កើតធនធានមនុស្សពីកម្រិតបរិញ្ញា ដល់បរិញ្ញាបត្រជាន់ខ្ពស់

2026/02/01 12:54:15 am        180

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីកម្រិតបរិញ្ញា ដល់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានទាំងការបញ្ចូលនូវទស្សនព្រះពុទ្ធសាសនា និងជំនាញបច្ចេកវិទ្យាឌីជីថលជាដើម ។

ក្នុងពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សា ២០២៤-២០២៦ របស់សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសន ទទួលបន្ទុកពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា ការរួមបញ្ចូលគ្នារវាង “ចំណេះដឹងវិទ្យាសាស្ត្រសង្គម” និង “មនសិការធម៌វិន័យ” នឹងក្លាយជាអាវុធដ៏ មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយបញ្ញាស្មារតីខ្ពស់ និងព្រហ្មវិហារធម៌ ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់ដែលកំពុងមាននាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺ ជាផ្លែផ្កាដ៏វិសេសវិសាលដែលដុះដាលចេញពី “ដើមសន្តិភាព” ពេញបរិបូរណ៍ ដោយបច្ចុប្បន្ន កម្ពុជាបាននិងកំពុង បោះជំហានយ៉ាងរឹងមាំលើវិថី នៃការកែទម្រង់ស៊ីជម្រៅ និងបានកំណត់ជាអាទិភាពខ្ពស់បំផុត ក្នុងមុំទី១ ដើម្បីកសាងសង្គមចំណេះដឹង និងសេដ្ឋកិច្ចឌីជីថល ។

ឯកឧត្តម ងួន ស្ដេចភក្តី បានបន្ថែមថា ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមព្រះរាជតម្រិះ ដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងដើរតួនាទីជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការរួមបញ្ចូលគ្នានូវចំណេះដឹងបែបទំនើប វិទ្យាសាស្ត្រ និងគុណធម៌ ដើម្បីបណ្តុះស្មារតីយុវជនខ្មែរឱ្យក្លាយជាធនធាន ប្រកបដោយសក្តានុពល និងភាពជាអ្នកដឹកនាំ ។

លោក កាន់ សុខុម សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៦ ពុទ្ធិកសាកលវិទ្យាល័យរបស់យើង មានសមណនិស្សិត និងនិស្សិត ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ២៤៦អង្គ/នាក់ ដោយតួលេខដ៏គួរឱ្យកោតសរសើរនេះ មិនមែនគ្រាន់តែជាទិន្នន័យ ស្ថិតិនៃអ្នកបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលេចរូបរាងឡើងនូវ “បញ្ញវន្តពុទ្ធសាសនាដ៏មានសក្តានុពល ដែលត្រូវបានដុសខាត់យ៉ាងសម្រិតសម្រាំង ឱ្យមានតុល្យភាព រវាងចំណេះដឹងផ្នែករដ្ឋបាលសាធារណៈ នីតិសាស្ត្រ វិទ្យាសាស្ត្រគ្រប់គ្រង និងមូលដ្ឋានគ្រឹះនៃធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន ។

គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រឡងនេះ ដើម្បីកំណត់ជ្រើសយកតែអ្នកមានសមត្ថភាពជាក់ស្តែង សម្រាប់ការបន្ត ទៅសរសេរនិក្ខេបបទបញ្ចប់ ដែលជាគោលការណ៍បញ្ចប់ការសិក្សា ប្រកបដោយគុណតម្លៃ ផ្អែកលើសមត្ថភាពពិតៗ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិ និងសូមយកចំណេះ ដឹងដែលទទួលបានពីសាលា ទៅប្រើប្រាស់ក្នុងន័យស្ថាបនា បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាព ឱ្យបានគង់វង្ស។ ត្រូវចងចាំថា៖ “ចំណេះដឹងដែលគ្មានសីលធម៌ គឺជាអាវុធដ៏គ្រោះថ្នាក់ ប៉ុន្តែចំណេះដឹងដែលអម ដោយគុណធម៌តាមគន្លងព្រះពុទ្ធសាសនា គឺជាពន្លឺនៃសេចក្តីសុខ និងការរីកចម្រើនពិតប្រាកដ” ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm