កម្ពុជា-សិង្ហបុរី ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត

2022/03/15 08:30:35 pm        490

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ​និងឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​និងឧស្សាហកម្មសិង្ហបុរី ​កាលពីថ្ងៃទី១៤ ខែមីនា បានពិភាក្សាផ្តោត​សំខាន់​លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី និង​ជាពិសេសការ​ត្រៀមខ្លួន​របស់កម្ពុជា​ក្នុងការរៀបចំ និងដឹកនាំ​កិច្ចប្រជុំចង្អៀត ​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨​ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ និង១៧ ខែមីនាខាងមុខ។

ប្រភពខាងលើ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ​បានផ្លាស់ប្ដូរយោបល់​បឋម​លើ​របៀប​វារៈមួយចំនួន ដែល​គ្រោង​ នឹងលើកយក​ទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដាន​កិច្ចការបន្ត ស្របតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និង៣៩, ការ​ផ្លាស់ប្តូរ​មតិយោបល់​អំពី​កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ​និង​វឌ្ឍនភាពការងារ​របស់អាស៊ាន​ក្នុង​ការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់​តែប្រសើរជាមួយ​នឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿន​ការ​បញ្ចប់​ការ​ចរចា​ធ្វើ​ឱ្យប្រសើរឡើង​នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់ ជាដើម។ល។

ជាការឆ្លើយតប ភាគីសិង្ហបុរី បាន​បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​កម្ពុជា-សិង្ហបុរី​ ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួល​បានជោគជ័យ នាពេលដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាន ជា​ពិសេសកិច្ចប្រជុំចង្អៀត​ខាងមុខក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ​នឹង​បញ្ចប់​ដោយរលូន ប្រកប​ដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។

យោងតាម​ទិន្នន័យ​ពីក្រសួងពាណិជ្ជកម្ម ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងសិង្ហបុរី ​មានទំហំ​សរុប ៤,៣៧ ​ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ ​២០២១ ​កើនឡើង ៥១,២៧ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm