តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ UN ចែករំលែកចំណុចគន្លឹះចំនួន៣ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម

2026/02/01 04:54:09 pm        124

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. នៅទីក្រុងញូវយ៉កបានចូលរួមកិច្ចប្រជុំក្រោមប្រធានបទ “តួនាទីរបស់មហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅក្នុងពេលដែលបែកខ្ញែក” និងចែករំលែកចំណុចគន្លឹះចំនួន៣ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម

ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. នៅទីក្រុងញូវយ៉ក បានចូលរួមកិច្ចប្រជុំក្រោមប្រធានបទ “តួនាទីរបស់មហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅក្នុងពេលដែលបែកខ្ញែក” ដែលដឹកនាំរួមគ្នាដោយលោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាត អ.ស.ប. លើកទី៨០ និងឯកឧត្តម Lok Bahadur Thapa ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។

កិច្ចប្រជុំនេះបានផ្លាស់ប្តូរទស្សនៈគ្នាអំពី (១) ការពង្រឹងតួនាទី និងសហថាមភាពរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម សំដៅជំរុញការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំង (២) ការជំរុញគំនិតផ្តួចផ្តើម UN80 ដើម្បីធ្វើឱ្យ អ.ស.ប. កាន់តែមានសក្ត័សិទ្ធភាព ប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានចែករំលែកចំណុចគន្លឹះចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម៖ (១) ការប្រើប្រាស់អំណាចរបស់ស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការគាំពារសង្គម (២) ការធ្វើសមាហរណកម្មនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្ការជម្លោះកាន់តែប្រសើរឡើង តាមរយៈផែនការការងារដែលមានការសម្របសម្រួលគ្នា និងកិច្ចប្រជុំរួម និង (៣) ការបង្កើនសំឡេងរបស់ប្រទេសស្ថិតក្នុងស្ថានភាពពិសេស ដែលជួបប្រទះនឹងបញ្ហាប្រឈមផ្សារភ្ជាប់គ្នារវាងការអភិវឌ្ឍ និងសន្តិភាព។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm