ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ខណៈគិតរហូតមកដល់ពេលនេះផ្លូវថ្មើរជើងនេះមានអាយុកាល១ឆ្នាំហើយ

2026/02/01 05:00:20 pm        187

ដោយទទួលបានការចង្អុល បង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ បើគិតរហូតមកដល់ពេលនេះ ផ្លូវថ្មើរជើង ១ខ្សែនេះ គឺមានអាយុកាល០១ឆ្នាំហើយ។

 បើតាមការរំលឹករបស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺកាលពីដំបូងឡើយ មានមតិរិះគន់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើរបញ្រ្ចាស់ទិសគ្នា ដោយអ្នកខ្លះបានលើកឡើងថា “វាមិនអាចទៅរួចទេ” “វាគ្មានបានប៉ុន្មានទេ” “មិនដឹងបិទផ្លូវចឹងចំណេញ ឬខាតទេ” “សង្ឃឹមថាការបិទផ្លូវនេះ មិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្តោយផ្លូវនេះទៅចុះ” ។ល។ ប៉ុន្តែភាគច្រើនលើសលប់គឺជាមតិគាំទ្រ និងអបអរសាទរ របស់សាធារណជនចំពោះការរៀបចំដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ។

 លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា៖ ផ្តើមចេញពីការរៀបចំជាបណ្តើរៗ ដូចជាការកែលំអភ្លើងបំភ្លឺ ការរៀបចំកែលម្អ និងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករអាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា ការរៀបចំផ្ទាំងទស្សនីយភាពកម្សាន្តទាំងផ្នែកបុរាណ សម័យ និងកម្មវិធីផ្សេងៗ ជាហូរហែ ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងបរិវេណនេះជាប់ជាប្រចាំ បានធ្វើឱ្យផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។

 លោកស្រីបញ្ជាក់ថា៖ ជាមួយនឹងភាពល្បីល្បាញនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបានប្រសិទ្ធិនាមផ្លូវនេះជាផ្លូវការថា "ផ្លូវថ្មើរជើងចតុមុខ" ។ វាមិនត្រឹមតែជាទីតាំងកម្សាន្តនាពេលរាត្រីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយជាច្រកការទូត-ទេសចរណ៍ដ៏មានប្រជាប្រិយភាពផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី និងស្ថានទូតចិន បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តការណ៍សំខាន់ៗ ដោយបានដាក់តាំងបង្ហាញនូវសិល្បៈ វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសខ្លួននៅលើផ្លូវថ្មើរជើងនេះ ព្រមទាំងបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីមហាជនផងដែរ។ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បាននាំឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីអ្នកនាំពាក្យក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅលើដងផ្លូវ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងត្រៀមទទួលទេសចរណ៍បន្ថែមទៀតមកទស្សនារាជធានីភ្នំពេញ។ ជាពិសេស សូមឱ្យផ្លូវថ្មើរជើងចតុមុខកាន់តែមានប្រជាប្រិយភាព និងនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាយើង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm