ពលរដ្ឋអ៊ីរ៉ង់និយាយថា ប្រទេសពួកគេនឹងមិនចុះញ៉មចំពោះសម្ពាធយោធារបស់សហរដ្ឋអាមេរិកទេ

2026/02/01 06:27:33 pm        137


ស្របពេលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា និងចេញការគំរាមកំហែងថ្មីៗ ប្រជាជនអ៊ីរ៉ង់ជាច្រើននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រើប្រាស់អំណាចយោធាដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់សហរដ្ឋអាមេរិកទេ។

ការបង្កើនសកម្មភាពនិងកម្លាំងយោធាជុំវិញអ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump ថ្មីៗនេះបានគាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់អ៊ីរ៉ង់។

ប្រជាជនអ៊ីរ៉ង់មួយចំនួនបានសួរអំពីកំណត់ត្រារបស់ទីក្រុងវ៉ាស៊ីនតោននៅបរទេស ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាតែងតែផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួនជាងតម្រូវការរបស់ប្រជាជនក្នុងតំបន់។

កាលពីថ្ងៃពុធ លោក Trump បាននិយាយថា កងនាវាដ៏ធំមួយ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln និងធំជាងនាវាដែលធ្លាប់ដាក់ពង្រាយនៅវ៉េណេស៊ុយអេឡា កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ ហើយបានព្រមានទីក្រុងតេអេរ៉ង់ថា «ពេលវេលាជិតអស់ហើយ» ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ពីរថ្ងៃក្រោយមក លោក Trump បានអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកការចរចាវិញសម្រាប់អ្វីដែលលោកបានពិពណ៌នាថាជា «កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងស្មើភាព» ខណៈបានសង្កត់ធ្ងន់ម្តងទៀតអំពីវត្តមានដ៏រឹងមាំរបស់យោធាអាមេរិកនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm