ស្ថាប័នរដ្ឋឯកជន​ គ្រោង​ធ្វើ​យុទ្ធនាការ​សំអាត​ទន្លេ​មេគង្គ ​ដើម្បី​គាំទ្រ​ចលនា​ទីក្រុងស្អាត

2022/03/15 08:45:45 pm        774

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Everwave និងអង្គការ River Ocean Cleanup គ្រោងធ្វើយុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ ដល់ចលនាទីក្រុងស្អាត ដែលយុទ្ធនាការនេះ នឹងប្រើប្រាស់ទូកបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក Clemens Nepomuk Feigl ស្ថាបនិក​ក្រុមហ៊ុន Everwave បានថ្លែងថា យុទ្ធនាការសម្អាតទន្លេ ​គឺមានគោលដៅអនុវត្តតែនៅតាមដងទន្លេមេគង្គ ទន្លេសាប​ និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ​ដើម្បីជួយ​ជម្រុញ​ចលនា​ទីក្រុងស្អាត និង​មានភាព​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា។

លោក បន្តថា ​នៅក្នុងយុទ្ធនាការនេះ ​នឹងប្រើប្រាស់​ទូកប្រមូល​សំរាមបំពាក់​បច្ចេកវិទ្យាថ្មី​របស់​អាល្លឺម៉ង់​ ដែលមានសមត្ថភាព​សមត្ថភាពអាចប្រមូល​ទិន្នន័យ​ទីតាំង​ដែលមាន​សំរាម​បានរហ័ស តាមរយៈដ្រូន និង​កាមេរ៉ា ​និងមាន​សមត្ថភាព​ប្រមូល​សំរាមក្នុង​ទឹក​បានប្រមាណ ២០តោន​ក្នុងមួយថ្ងៃ។

លោក ថ្លែងថា យុទ្ធនាការប្រមូលតាមទន្លេចតុមុខនេះដែរ ​នឹងប្រើប្រាស់​ទូក CollectiX ប្រមូល​សំរាមចេញពីក្នុងទឹក ​ហើយសំរាមតាមមាត់ច្រាំងទន្លេ ​និងប្រើប្រាស់​កម្លាំង​មនុស្សដើរប្រមូល ហើយ​សំរាមដែលប្រមូលបាននោះ​ នឹងយកទៅបែងចែកនៅទីតាំងបែងចែក​សំរាម​នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ Everwave ​និងអង្គការ River Ocean Cleanup រួចសំរាម​ដែល​ពុំអាច​កែច្នៃ​បាន​នឹងត្រូវបញ្ជូន​ទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle ​យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​តាមរយៈការអនុវត្តយុទ្ធនាការ​សម្អាត​ទន្លេនេះ នឹងចូលរួមអប់រំ​អំពីការរស់នៅ​ប្រកប​ដោយចីរភាព​ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ​តាម​បណ្តោយ​មាត់ទន្លេ និង​សិស្សានុសិស្ស ជាពិសេសការ​ជម្រុញ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​ក្នុងការរស់​នៅ​ប្រកបដោយចីរភាព ​ជាមួយនឹងបរិស្ថានស្អាត គ្មានសំរាម។

ឯកឧត្តម ថោង ខុន ថ្លែងថា ការសម្អាតសំរាមក្នុងទឹកទន្លេ ​និងតាមច្រាំងទន្លេនេះ ក៏ជាយុទ្ធនាការ​ចូលរួមប្រឡងប្រណាំង ​ទីក្រុងស្អាតនៅរាជធានីភ្នំពេញ ​ជាមួយបណ្តាខេត្តនានាទៀត ខណៈយន្ត​ការ​ប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសនេះ ​គឺបានបង្កើត​ និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់​បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        59
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm