រដ្ឋាភិបាលកុងហ្គោសម្តែងសាមគ្គីភាពជាមួយគ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាក់អណ្តូងរ៉ែសម្លាប់មនុស្ស២០០នាក់

2026/02/01 06:51:51 pm        113


ក្រុមអាជ្ញាធរពួកឧទ្ទាមបាននិយាយកាលពីថ្ងៃសៅរ៍ ៣១ មករាថា បំណាក់ដីកាលពីដើមសប្តាហ៍នេះបានបណ្ដាលឱ្យអណ្តូងរ៉ែជាច្រើននៅទីតាំងរ៉ែកូលតានដ៏សំខាន់មួយនៅភាគខាងកើតប្រទេសកុងហ្គោបាក់រលំ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២០០ នាក់ស្លាប់ ។

លោក Lumumba Kambere Muyisa អ្នកនាំពាក្យរបស់អភិបាលខេត្ត North-Kivu ដែលត្រូវបានតែងតាំងដោយពួកឧទ្ទាមបានប្រាប់សារព័ត៌មាន APថា ការបាក់រលំនេះបានកើតឡើងកាលពីថ្ងៃពុធនៅអណ្តូងរ៉ែ Rubaya ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាម M23 ។ 

រដ្ឋាភិបាលកុងហ្គោនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X បានសម្តែងសាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានចោទប្រកាន់ពួកឧទ្ទាមពីបទកេងប្រវ័ញ្ចធនធានធម្មជាតិរបស់តំបន់ដោយខុសច្បាប់ និងមិនមានសុវត្ថិភាព។

លោក Muyisa បាននិយាយថា បំណាក់ដីនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

អ្នកនាំពាក្យរូបនេះ បាននិយាយថា សម្រាប់ពេលនេះ មានអ្នកស្លាប់ជាង២០០ នាក់ ខណៈអ្នកមួយចំនួននៅតែស្ថិតនៅក្នុងវាលល្បប់ ហើយមិនទាន់ត្រូវបានសង្គ្រោះនៅឡើយទេ។

លោកបានបន្ថែមថា មនុស្សជាច្រើនទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពចំនួនបីនៅក្នុងទីក្រុង Rubaya ខណៈរថយន្តសង្គ្រោះបន្ទាន់ បានបញ្ជូនអ្នករងរបួសទៅកាន់ទីក្រុង Goma ដែលនៅជិតបំផុតមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        1
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm