វត្តប្រាសាទគោកចក ក្រុងសៀមរាប ប្រមូលផលបន្លែផ្ដល់ជូនពលរដ្ឋភៀសសឹក

2026/02/01 11:26:04 pm        268

ដោយអនុវត្តតាមការផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វត្តប្រាសាទ គោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ ដែលមកដល់ពេលនេះ បានទទួលបានផលជាបន្តបន្ទាប់ និងចែកជូនប្រជាពលរដ្ឋភៀសសឹកប្រមាណ៦៥គ្រួសារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺ "មេត្តា" (ការប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ) និង"ករុណា" (ការជួយសង្គ្រោះអ្នកដទៃឱ្យរួចផុតពីទុក្ខ) នេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម ហើយព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀងដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែង នឹងមិនត្រូវដាច់ពោះស្លាប់នោះឡើយ។ជាក់ស្ដែង វត្ដប្រាសាទគោកចក និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ដ្រីពាក់ព័ន្ធ បានប្រមូលផលបន្លែជាបណ្ដើរៗហើយ និងផ្ដល់ជូនដល់ប្រជាពលរដ្ឋបន្តភៀសសឹក ដែលកំពុងស្នាក់នៅតាមផ្ទះចំនួន៦៥គ្រួសារ។ ទាំងនេះ ក៏ជាបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះប្រជាពលរដ្ឋភៀសសឹក។ ការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹក និងក្រុមការងារដែលបានដាំកន្លងមកនៅក្នុងទីធ្លាវត្តប្រាសាទគោកចក គឺបានធ្វើកាត់មកផ្គត់ផ្គង់ និងធ្វើម្ហូបអាហារជូន ដល់បងប្អូនជនភៀសសឹកនៅក្នុងវត្តជាបន្តបន្ទាប់មកហើយដែរ។ព្រះអង្គបានបន្តថា ការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឱ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមានដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តមដែលនាំឱ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា "ការចែករំលែកដោយគ្មានការរើសអើង" មិនថាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា។

ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្ថែមថា ការដាំបន្លែនេះ នឹងបន្ដដាំបន្ថែមទៀត សម្រាប់ជនភៀសសឹកដែលបានបន្ដស្នាក់នៅមណ្ឌលក្នុងសង្កាត់គោកចក ខណៈដែលពួកគាត់ ស្ថិតនៅតំបន់ក្រហម ហើយពួកគាត់តែងមានការយកចិត្ដទុកដាក់ ពីអាជ្ញាធរមូលដ្ឋានក៍ដូចជាព្រះសង្ឃ បាននាំយកនូវស្បៀងអាហារ ធ្វើការចែកជូនព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្តដើម្បី ជួយឱ្យពួកគាត់មានអារម្មណ៍សុវត្ថិភាពផ្លូវចិត្ត និងភាពកក់ក្ដៅព្រមទាំងមានកម្លាំងចិត្តក្នុងការតស៊ូជាមួយស្ថានភាពលំបាកផងដែរ ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm