ច្រករ៉ាហ្វា នឹងបើកឡើងវិញនៅថ្ងៃចន្ទនេះ ខណៈពលរដ្ឋហ្កាហ្សា ២ម៉ឺននាក់ ត្រៀមចាកចេញ

2026/02/02 03:50:11 pm        126

អ៊ីស្រាអែល បាននិយាយថា ច្រកព្រំដែនដ៏សំខាន់របស់ដែនដីហ្កាហ្សា គឺច្រកឆ្លងកាត់រ៉ាហ្វា (Rafah) នឹងបើកឡើងវិញសម្រាប់ប្រជាជនប៉ាឡេស្ទីននៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ នេះ ដោយការរៀបចំកំពុងតែដំណើរការនៅច្រកទ្វារដ៏សំខាន់នៃតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម ដែលត្រូវបានបិទអស់ជិត ២ឆ្នាំមកហើយ ស្របពេលដែលពលរដ្ឋហ្កាហ្សាប្រមាណ ២ម៉ឺននាក់ ដែលសុទ្ធសឹងតែជាអ្នកជំងឺ ត្រៀមខ្លួនសម្រាប់ការចាកចេញទៅព្យាបាល។

មុនពេលសង្គ្រាម ច្រកឆ្លងកាត់រ៉ាហ្វា នៃតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប គឺជាចំណុចចេញចូលដោយផ្ទាល់តែមួយគត់សម្រាប់ប្រជាជនហ្កាហ្សាភាគច្រើន ដើម្បីទៅដល់ពិភពខាងក្រៅ ក៏ដូចជាចំណុចចូលសំខាន់សម្រាប់ជំនួយទៅក្នុងទឹកដីនេះ។ ច្រករ៉ាហ្វាត្រូវបានបិទភាគច្រើន ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មក និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល នៅខាងហ្កាហ្សា។

អង្គភាពយោធាអ៊ីស្រាអែល COGAT ដែលត្រួតពិនិត្យការសម្របសម្រួលមនុស្សធម៌ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកឆ្លងកាត់នេះនឹងបើកឡើងវិញក្នុងទិសដៅទាំងពីរសម្រាប់ប្រជាជនហ្កាហ្សាដោយថ្មើរជើងតែប៉ុណ្ណោះ ហើយប្រតិបត្តិការរបស់ច្រកព្រំដែនមួយនេះ នឹងត្រូវបានសម្របសម្រួលជាមួយអេហ្ស៊ីប និងសហភាពអឺរ៉ុប។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មានអ្នកជំងឺចំនួន ២០.០០០នាក់ កំពុងរង់ចាំចាកចេញពីហ្កាហ្សា។

អ៊ីស្រាអែលបាននិយាយថា ច្រករ៉ាហ្វានឹងបើកក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងសម្រាប់តែប្រជាជនប៉ាឡេស្ទីនដែលចង់ចាកចេញពីតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះប៉ុណ្ណោះ និងសម្រាប់ជនភៀសខ្លួនដែលបានចាកចេញពីការប្រយុទ្ធគ្នាក្នុងខែដំបូងនៃសង្គ្រាម ដើម្បីត្រឡប់ចូលទៅហ្កាហ្សាវិញ។ មនុស្សជាច្រើនដែលត្រូវបានរំពឹងថានឹងចាកចេញ គឺជាប្រជាជនហ្កាហ្សាដែលមានជំងឺ និងរងរបួស ដែលត្រូវការការថែទាំសុខភាពនៅបរទេស៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm