មនុស្ស​រាប់​ពាន់​នាក់​ចាក​ចេញពី​ទីក្រុង​យ៉ាង​ហ្គោ​ន​គេច​ពី​អំពើ​ហិង្សា ​ខណៈ​នគរបាល​រាប់​ពាន់​នាក់​រត់​ចូល​ប្រទេស​ឥណ្ឌា

2021/04/27 09:59:58 am        216

​មីយ៉ាន់ម៉ា៖ ប្រជាជន​រាប់​ពាន់​នាក់ ​នៅ​តំបន់​ឧស្សាហកម្ម​យ៉ាង​ហ្គោ​ន​ បាន​ប្រជ្រៀត​គ្នា​ធ្វើ​ឲ្យ​កកស្ទះ​តាម​ផ្លូវ​នានា​កាលពី​ថ្ងៃ​អង្គារ ស្រប​ពេល​ពួកគេ​ចាក​ចេញពី​តំបន់​នោះ​ ដើម្បី​ស្វែងរក​សុវត្ថិភាព ​បន្ទាប់​ពី​នគរបាល​សហភាព​មី​យ៉ាន់​ម៉ា ​បាន​សម្លាប់​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ជាង ៣០​នាក់​កាលពី​ចុង​សប្តាហ៍​ ហើយ​រោងចក្រ​របស់​ប្រទេស​ចិន​ចំនួន ៥ ត្រូវ​បាន​ដុត​បំផ្លាញ​។

​​ការ​ដុត​បំផ្លាញ​បាន​ជំរុញ​ឲ្យ​មាន ការ​ទាមទារ​ទាំង​កំហឹង​ពី​ទីក្រុង​ប៉េកាំង ដែល​តម្រូវ​ឲ្យ​ការពារ​ទ្រព្យ​សម្បត្តិ​ និង​ជនជាតិ​របស់​ពួកគេ​។​ វីដេអូ​ដែល​ថត​បាន​នៅ​ពេល​ព្រឹក​ បាន​បង្ហាញ​ពី​ការ​សម្រុក​ចាក​ចេញ​យ៉ាង​ច្រើន​កកកុញ​ ដោយ​អ្នកខ្លះ​ជិះ​រថយន្តឈ្នួល រថយន្ត​ដឹកទំនិញ ទោច​ក្រ​យានយន្ត និង​ថ្មើរជើង​។​ ​ចរាចរណ៍​ណែនណាន់តាន់តាប់​នៅ​លើ​ផ្លូវ​ហាយវេ​ Hlaing Thar Yar​ ចេញពី​ទីក្រុង​មួយ​នេះ។​ ​មន្ត្រី​ជាន់ខ្ពស់​ឥណ្ឌា​បាន​និយាយ​ថា​ មនុស្ស​ប្រហែល ១០០​នាក់​ភាគច្រើន​ជា​មន្ត្រី​នគរបាល ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ បាន​ភៀសខ្លួន​ចេញពី​សហភាព​មី​យ៉ាន់​ម៉ាចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ចាប់ផ្តើម​។ ភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ បា​ន​និយាយ​ទៅកាន់​មនុស្ស​ពីរ​បី​នាក់​ ដែល​បាន​បញ្ជាក់​ថា ​ពួកគេ​ជា​មន្ត្រី​នគរបាល​ និង​បាន​រៀបរាប់​ពី​បទ​បញ្ជា​ពី​ថ្នាក់លើ​របស់​ពួកគេ​ ក្នុង​ការ​បង្ក្រាប​បាតុករ​តាម​បញ្ជា​របស់​យោធា​មី​យ៉ាន់​ម៉ា ។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ មនុស្ស​ចំនួន ៣៨​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​សន្តិសុខ​ នៅ​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃអាទិត្យ ​ភាគច្រើន​នៃ​ពួកគេ​គឺ​នៅ​តំបន់ Hlaing Thar Yar​ ខណៈ​ដែល​កម្លាំង​សន្តិសុខ​បាន​បាញ់រះ​គ្រាប់​ពិត ​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​ហ្វូង​បាតុករ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm