នាយករដ្ឋមន្ត្រី៖ ចក្រភពអង់គ្លេសនឹង «ធ្វើការងារបន្ថែមទៀត» ជាមួយអឺរ៉ុបក្នុងកិច្ចការពារជាតិរួមគ្នា

2026/02/02 05:29:52 pm        78

នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេសនឹង «ធ្វើការងារបន្ថែមទៀត» ជាមួយសហភាពអឺរ៉ុបលើវិស័យការពារជាតិ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមនៅទូទាំងប្លុក ដើម្បីជំរុញស្តុកសព្វាវុធដែលទីក្រុងឡុងដ្រ៏មិនទាន់បានចូលរួមនៅឡើយ។

ការអធិប្បាយទាំងនេះធ្វើឡើងបន្ទាប់ពីការចរចាសម្រាប់ទីក្រុងឡុងដ្រ៏ដើម្បីដំណើរការគម្រោងប្រាក់កម្ចីបំពាក់អាវុធជាថ្មីចំនួន១៥០ពាន់លានអឺរ៉ូ (១៧៤ពាន់លានដុល្លារអាមេរិក) របស់សហភាពអឺរ៉ុប ដែលបានបញ្ចប់ដោយការបរាជ័យកាលពីឆ្នាំមុន ក្នុងពេលមានការមិនចុះសម្រុងគ្នាលើថ្លៃឈ្នួលសម្រាប់ការចូល។

នៅក្រៅដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ លោក Starmer បានប្រាប់អ្នកសារព័ត៌មានថា លោកនៅតែបើកចំហចំពោះការស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។ មេដឹកនាំចក្រភពអង់គ្លេសបាននិយាយថា«ខ្ញុំគិតថា ទាំងលើការចំណាយ លើសមត្ថភាព និងកិច្ចសហប្រតិបត្តិការ យើងត្រូវធ្វើការងារបន្ថែមទៀតជាមួយគ្នា»។ ប្រទេសនៅអឺរ៉ុប បានប្រញាប់ប្រញាល់ជំរុញផ្នែកយោធា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយទីក្រុងព្រុចសែល បានចាប់ផ្តើមដំណើរការគំនិតផ្តួចផ្តើម សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុបក្នុងការការឆ្លើយតប។ ដោយត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រាក់កម្ចីដល់ប្រទេសសហភាពអឺរ៉ុបក្នុងអត្រាការប្រាក់ទាបនិងជួយពួកគេឱ្យរៀបចំឡើងវិញ ទីក្រុងឡុងដ៍និងទីក្រុងព្រុចសែល មានភាពមិនចុះសម្រុងគ្នាជាច្រើនខែមកហើយលើកម្រិតនៃការចូលរួមចំណែកដែលចក្រភពអង់គ្លេសនឹងធ្វើដើម្បីចូលរួម ប៉ុន្តែបានពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ វាគឺជាការដើរថយក្រោយនៅក្នុងការប៉ុនប៉ងរបស់លោក Starmer ក្នុងបំណងកសាងទំនាក់ទំនងក្រោយការចាកចេញពីសហភាពអឺរ៉ុប(Brexi) ចាប់តាំងពីទទួលបានអំណាចនៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ដោយសង្ឃឹមថានឹងជំរុញសេដ្ឋកិច្ចទន់ខ្សោយរបស់ចក្រភពអង់គ្លេស។ ទីក្រុងឡុងដ្រ៏ និងទីក្រុងព្រុចសែល បានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែឧសភាឆ្នាំមុន ដែលរួមមានកតិកាសញ្ញាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងវិធានការដើម្បីជំរុញពាណិជ្ជកម្ម។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm