វិសាខាវាយបកយកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២ក្រៅដី សប្ដាហ៍ទី១៩ លីគកំពូលកម្ពុជា

2026/02/02 05:59:23 pm        141

ទីបំផុតក្លឹបបាល់ទាត់វិសាខាសងសឹកបានសម្រេចក្រោយបរាជ័យក្នុងជើងទី១ ក្នុងដីរបស់ខ្លួន ពេល​ដែល​យកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២វិញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅ​កីឡដ្ឋាន​អាគីហ៊ី​រ៉ូកាតុ ខេត្តសៀមរាប សប្ដាហទី១៩នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា។

នៅពីមុខអ្នកគាំទ្រជាង២០០០នាក់ កីឡាករ សុខគ្រី សូហ្វាន់ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​ឱ្យ​ម្ចាស់​ផ្ទះ​អង្គរ​ថាយ​ហ្គឺរ នាំមុខមុន នៅនាទីទី១៧។ ១៣នាទីបន្ទាប់ភ្ញៀវ វិសាខា វាយបកតាមស្មើវិញ ពេល​ដែល​កីឡាករ Park Jung Bin ទាត់បញ្ចូលទីបានសម្រេច ក្រោយពេលដែលកីឡាករ ស៊ិន កក្កដា ទាត់បាល់មួយទំហឹងឱ្យ។ ៨នាទីក្រោយមក វិសាខា បានបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Lucas Dias do Nascimento Serafim ក៏ធ្វើបានសម្រេច។ ចប់វគ្គទី១ វិសាខា នាំ​មុខ​អង្គរ​ថាយ​ហ្គឺរ ២ទល់នឹង១។

ក្នុងវគ្គទីពីរក្លឹបទាំងពីរដាក់សម្ពាធលើគ្នារៀងៗខ្លួនពិសេសម្ចាស់ផ្ទះអង្គរថាយហ្គឺរ ហើយទី​បំផុត​នៅ​នាទី​ទី៨១ ក៏តាមស្មើពេលកីឡាករសញ្ជាតិជប៉ុន YASUOKA TAKUTO ទាត់បញ្ចូល​ទី​យ៉ាង​ល្អ​។ ​យ៉ាងណាក៏ដោយ នាទីនៅសេសសល់ វិសាខាក៏បន្តវាយសម្រុក ហើយកីឡាករដូរចូល ថា គ្រីយ៉ា ​តែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យក្រុមនៅនាទីទី៩០បូក២។

ក្រោយ​ការ​ប្រកួតនេះវិសាខា ឡើងមកឈរនៅលេខ៥ ១៨ប្រកួតមាន២៨ពិន្ទុ ចំណែកអង្គរ​ថាយ​ហ្គឺរ ​ធ្លាក់មកលេខ៦ ១៧ប្រកួតមាន២៧ពិន្ទុ។ សប្តាហ៍ទី២០ថ្ងៃអាទិត្យទី៨ ខែកុម្ភៈ វិសាខា ត្រូវ​ធ្វើ​ដំណើរ​មកជួបបឹងកេតនៅពហុកីឡដ្ឋានជាតិ និងអង្គរថាយហ្គឺរធ្វើដំណើរទៅខេត្តសមុទ្រ ជួប​ឡាយ​ហ្វ​ខេត្តព្រះសីហនុ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        97
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm