អតិផរណាឆ្នាំ២០២៦ ស្ថិតក្នុងអត្រា ២,៣% ខណៈម្ហូបអាហារ មុខទំនិញ និង​ប្រេង​ឥន្ធនៈ​រំពឹង​ធ្លាក់​ចុះ

2026/02/02 06:49:59 pm        240

ធនាគារជាតិនៃកម្ពុជា ព្យាករថា អត្រាអតិផរណានៅឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២,៣% ទាប​ជាង​ឆ្នាំ​២០២៥ ក្នុងនោះកំណើន ថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣%, ថ្លៃស្នូល ១,៧%, ស្រប​ពេល​ដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ ថ្លៃ -២,២% បើ​ធៀប​និ​ងឆ្នាំ​២០២៥។

ទស្សនវិស័យសេដ្ឋកិច្ច, យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ ត្រូវ​បាន​ព្យាករថា មានកំណើន ៣,១% ទាបជាងឆ្នាំ២០២៥ (៣,២%) ដោយសារភា​ព​តាន​តឹង​ភូមិ​សាស្ត្រនយោបាយនិងសេដ្ឋកិច្ច ភាពផុយស្រួយនៅក្នុងទីផ្សារ ហិរញ្ញវត្ថុអន្តរជាតិ ការព្រួយ​បារម្ភ​ពី​ចីរភាពសារពើពន្ធ និងការកើនឡើងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ចំពោះ​អត្រា​អតិផរណាពិភពលោក ព្យាករថា ថយចុះមក ៣,៧% នាឆ្នាំ២០២៦ (ធៀបនឹង ៤,២% ឆ្នាំ​២០២៥​) ដោយសារតម្រូវការសកលបាន ថមថយ ការថយចុះថ្លៃទំនិញសកល និងឥទ្ធិពល​បន្សល់​ទុ​កនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់ធនាគារកណ្តាលធំៗ។

ចំពោះសេដ្ឋកិច្ចកម្ពុជា, ទស្សនវិស័យនៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹង​អាច​សម្រេច​បាន​ក្នុង​អត្រា ៥% កំណើននេះត្រូវ បានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, វិស័យ​ទេសចរណ៍, កំណើនវិស័យកសិកម្ម និងការងើបឡើងសន្សឹមៗនៃវិស័យ សំណង់​និង​អចលន​ទ្រព្យ។​ ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេ​ស​ហានិភ័យ​ខាង​ក្រៅដូ​ចជា៖ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​, ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, និងការឆបោក តាមប្រព័ន្ធអនឡាញ។ ចំពោះ​ហានីភ័យ​ខាង​ក្នុង​រួមមាន៖ ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស បន្លាយ​នៃ​ជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។

ចំណែកអត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀប​នឹង ២,៥% នៅឆ្នាំ២០២៥) ដែលក្នុងនោះកំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀប​នឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការ ថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយ​សារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+។ ទោះយ៉ាងណា កត្តា​មួយចំនួននឹងចូលរួមបង្កើន សម្ពាធអតិផរណាមួយផ្នែកដែលរួមមាន៖ ការងើប​ឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល ដែលនឹងជំរុញតម្រូវការ ការ​កើន​ឡើង​នៃកម្លាំងទិញរបស់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីទទួល​បាន​ការ​ងា​រ​ធ្វើ និងការរំពឹងទុកនៃការទម្លាក់អត្រា ការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែល​អាចជំរុញកំណើនឥណទាន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm