អាមេរិក៖ ជ័យជម្នះរបស់បក្សប្រជាធិបតេយ្យនៅរដ្ឋតិចសាស់ ជាសារដាស់តឿន មុនការបោះឆ្នោតកណ្ដាលអាណត្តិ

2026/02/02 07:36:06 pm        187

បេក្ខជនមួយរូបមកពីគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក បានឈ្នះការបោះឆ្នោតពិសេសមួយសម្រាប់អាសនៈព្រឹទ្ធសភារបស់រដ្ឋតិចសាស់ (Texas) ក្នុងសំឡេងគាំទ្រដល់ទៅពីរខ្ទង់ ដោយដណ្តើមយកការគ្រប់គ្រងពីគណបក្សសាធារណរដ្ឋ ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈបេក្ខភាពដែលចាញ់ឆ្នោត បានហៅលទ្ធផលនេះកាលពីថ្ងៃអាទិត្យ (១ កុម្ភៈ) ថាជា «សារដាស់តឿន» សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ។

ជ័យជម្នះសម្រាប់អាសនៈដែលកាន់កាប់ដោយបក្សសាធារណរដ្ឋ ៤អាណត្តិមកហើយ បានកើតឡើងបន្ទាប់ពីជ័យជម្នះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសម្រាប់សមាជិកគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតតាមមូលដ្ឋាន និងរដ្ឋ នៅទូទាំងសហរដ្ឋអាមេរិក ដោយផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វះស្វែងដណ្តើមអំណាចមកវិញនៅចុងឆ្នាំនេះ។

លោក Taylor Rehmet សមាជិកបក្សប្រជាធិបតេយ្យ និងជាអតីតយុទ្ធជនកងទ័ពអាកាសអាមេរិក បានឈ្នះកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់អភិរក្សនិយម Tarrant ជិតទីក្រុង Dallas នៃរដ្ឋតិចសាស់ ដោយសំឡេងគាំទ្រជាង ១៤% លើសសកម្មជនមកពីបក្សសាធារណរដ្ឋ លោកស្រី Leigh Wambsgans ដែលលោកប្រធានាធិបតី Donald Trump បានជំរុញឱ្យអ្នកបោះឆ្នោត សម្ដែងការគាំទ្រដល់លោកស្រី។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកស្រី Wambsgans បានអបអរសាទរលោក Rehmet ចំពោះជ័យជម្នះរបស់លោក ហើយបានហៅជ័យជម្នះរបស់បក្សប្រជាធិបតេយ្យថាជា «ការដាស់តឿន» សម្រាប់អ្នកសាធារណរដ្ឋ ទាំងនៅក្នុងតំបន់ និងថ្នាក់ជាតិ។ អ្នកប្រជាធិបតេយ្យបានលើកឡើងថា ជ័យជម្នះទាំងនេះជាភស្តុតាងនៃសន្ទុះកើនឡើង មុនពេលចូលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦នេះ ហើយក៏ជាពេលវេលាដែលការគ្រប់គ្រងសភាអាមេរិក ស្ថិតក្នុងភាពមិនប្រាកដប្រជា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm